អភិបាលខេត្ត​ស្វាយរៀង សម្ពោធ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ចំនួន ២​ខ្សែ ក្នុង​ក្រុង​ស្វាយរៀង​

556
ចែករម្លែក

ដោយ​: វ៉ៃ​កូ​
​ស្វាយរៀង​:
នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយរៀង មាន​រៀបចំ​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ចំនួន​០២ ខ្សែ ប្រវែង​៣៧៨៨ ម៉ែត្រ ក្រោម​អធិបតីភាព​លោក ជុក មុន្នី រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ស្វាយរៀង លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោក សំ សិរី​រតន៍ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​ស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​ស្វាយរៀង លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង កងកម្លាំង​ទាំងបី មន្ត្រីរាជការ​សាលាក្រុង ចំណុះ សាលាក្រុង ក្រុមប្រឹក្សា​សង្កាត់ ចេក ថ្នាក់ដឹកនាំ​ភូមិ និង​ប្រជាពលរដ្ឋ​សរុប ៦០០ នាក់ ។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ លោក​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ក្រុមការងារ ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន អាជ្ញាធរ​ពាក់ព័ន្ធ រួមទាំង​សប្បុរសជន​ទាំងអស់​ដែល​បានរួម​សហការគ្នា​ក្នុងការ គៀគរ​កសាងបាន​នូវ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែ​នេះ ទុកជា​ចំណងដៃ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ ដំណើរ​។​

​លោក​បាន​បន្តថា ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ចំនួន ២​ខ្សែ ដែល​សម្ពោធ​នៅពេលនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​កើតចេញពី​ការចូលរួមចំណែក ចែករំលែក សហការ សម្រាប់​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​វប្បធម៌ នៃ​ការចែករំលែក និង​ការរួម​សហការ​យ៉ាង​ល្អប្រសើរ​រវាង​រដ្ឋ ក្រុមការងារ និង​ប្រជាពលរដ្ឋ ក្នុងនាម អភិបាលខេត្ត សូម​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​បងប្អូន​បន្ត​នូវ​សកម្មភាព​នេះ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​របស់​យើង ។ ហើយ​ចំពោះ​ការស្ថាបនា​ផ្លូវ​នេះ មិនមែនជា​គម្រោង​ចុងក្រោយ នោះទេ នៅថ្ងៃនេះ​យើង​សម្រេច​បានជា​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ប៉ុន្តែ​ទៅ​ថ្ងៃមុខ ខេត្ត​ក៏​នឹង​ប្រែក្លាយ​ផ្លូវ​នេះ ពី​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ទៅជា​ផ្លូវ​ចាក់​បេតុង ឬ​ផ្លូវ​កៅស៊ូ​តែម្ដង ស្របទៅនឹង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់ វិស័យ​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូល​រូ​ម​ថែរក្សា​ផ្លូវ​របស់​យើង ដើម្បី​ធានា​ឲ្យ​ប្រើប្រាស់​បាន​គង់វង្ស​យូរអង្វែង សម្រាប់​ជា​ប្រយោជន៍​សាធារណៈ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់ៗ​គ្នា​៕ ល​