របួស​អ្នកដំណើរ​៣៥​នាក់​នៅ​ពេល​យន្តហោះ​កាណាដា​ធ្វើដំណើរ​ទៅ​អូស្ត្រាលី​ប៉ះ​ខ្យល់​កន្ត្រាក់​

878
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​៣៥ នាក់​បាន​រងរបួស​ស្រាល​បន្ទាប់​ពី​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា​Air Canada បាន​ប៉ះ​ចំ​កន្ត្រាក់​។​

​យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​២៨៤​នាក់​នេះ បាន​កំពុងធ្វើដំណើរ​ចេញពី​ទីក្រុង​Vancouver ប្រទេស​កាណាដា ទៅ​កាន់​ទីក្រុង​Sydney ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១១​ខែកក្កដា​នៅពេល​វា​បាន​ប៉ះ​ចំ​កន្ត្រាក់​ខ្លាំង​នេះ ប៉ុន្តែ​យន្តហោះ​នេះ​បាន​ហោះ​បង្វែរ​ទិសដៅ​ទៅ​កាន់​រដ្ឋ​Hawaii សហរដ្ឋអាមេរិក​។​

​ក្រុមគ្រូពេទ្យ បាន​ពិនិត្យ​និង​ព្យាបាល​ពួក​អ្នក​របួស​ទាំងនោះ​បន្ទាប់​ពី​យន្តហោះ​នេះ​បាន​ចុះចត​នៅ អាកាសយានដ្ឋាន​ក្រុង​Honolulu​នៅ​រដ្ឋ​Hawaii ។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ បាន​និយាយថា​” យន្តហោះ​Boeing 777-200 នេះ បាន​ជួប​នឹង​ខ្យល់​កន្ត្រាក់​បោក​ភ្លាមៗ​យ៉ាងខ្លាំង​អស់​រយៈពេល​២​ម៉ោង​នៅ​ពេល​ហោះ​កាត់​រដ្ឋ​Hawaii ។ ក្រុមហ៊ុន​នេះ បាន​បន្ថែមថា ពួក​អ្នកដំណើរ​បាន​ស្នាក់​នៅ​សណ្ឋាគារ​នៅ​ទីក្រុង​Honolulu រហូតដល់​មាន​ជើងហោះហើរ​ថ្មី​ទៅកាន់​អូស្ត្រាលី ៕​ដោយ​៖​សុខា​/sn

ក្រុម​អ្នក​សង្គ្រោះ​ជួយ​ពួក​អ្នកដំណើរ បន្ទាប់​ពី​យន្តហោះ​នេះ​បាន​ហោះ​បង្វែរ​ទិសដៅ​ទៅ​រដ្ឋ​Hawaii