កសិករ​ថៃ​ដាំ​ផ្កាអ័រគីដេ​រង​ផលប៉ះពាល់​ធ្ងន់​ពី​ច្បាប់​ពលករ​ថ្មី​

2181
ចែករម្លែក

កសិករ​ដាំ​ផ្កាអ័រគីដេ​បានដាក់​ញត្តិ​មក​ប្រធាន​សភាជាតិ​ថៃ លោក ផន​ពិត វិ​ចិត​ចូល​ចៃ កាលពី​ថ្ងៃ​ពុធ​ទី ២៨ មិថុនា ដើម្បី​សុំ​ពន្យារពេល​ចូល​ជាធរ​មាននូវ​អនុក្រឹត្យ​ស្តីពី​ពលករ​បរទេស​។​

ក្នុងការ​ពន្យល់​បកស្រាយ​អំពី​ការដាក់​ញត្តិ​នេះ ពួកកសិករ​និយាយថា ការរកស៊ី​របស់​ពួកគេ​អាច​នឹង​បិទទ្វារ ក្រោម​ការដាក់ពិន័យ​ធ្ងន់ធ្ងរ​នៃ​អនុក្រឹត្យ​ថ្មី ដែល​ធ្វើឡើង​ក្នុង​បំណង​ទប់ស្កាត់​ការជួញដូរ​មនុស្ស​។​

ការអំពាវនាវ​របស់​កសិករ​ទាំងនេះ​ធ្វើឡើង នៅពេល​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ច្បាប់​ដើម្បី​ត្រួតពិនិត្យ​ឱ្យបាន​ប្រសើរឡើង​នូវ​កម្លាំង​ពលកម្ម និង​ដោះស្រាយ​ស្ថានភាព​ជួញដូរ​មនុស្ស​ក្នុងប្រទេស​នេះ ដែល​បានដាក់​ថៃ​ក្នុង​បញ្ជី​ឃ្លាំមើល​ជួរ​ទី​ពីរ​ក្នុង​របាយការណ៍​ជួញដូរ​មនុស្ស​របស់​អា​មេ​រិ​ក (TIP)​។

​កសិករ​ដាំ​ផ្កាអ័រគីដេ ដែលជា​ទូទៅ​ជួល​កម្មករ​បរទេស​ក្នុង​ចំនួន​ដ៏​ច្រើន​នោះ គឺជា​ក្រុម​ទីមួយ​ហើយ ដែល​តវ៉ា​អំពី​អនុក្រឹត្យ​ថ្មី​នេះ ដោយ​បារម្ភ​ថា ពួកគេ​នឹង​មិនអាច​អនុវត្តតាម​ច្បាប់​ថ្មី​នេះ​បាន​ពេញលេញ​ឡើយ​។

កសិករ​ទាំងនោះ​កាន់តែ​បារម្ភ​ថែមទៀត​អំពី​បញ្ហា​ហិរញ្ញវត្ថុ ជាពិសេស​ការផាកពិន័យ​ដ៏​ច្រើន ដែល​ដាក់​ចំពោះ​អ្នក​ប្រព្រឹត្តល្មើស គឺ​ពី​ចំនួន ៤០០.០០០ ទៅ ៨០០.០០០ បាត​៕ ​ដោយ ៖កញ្ញាដាលីស

កសិករ​ដាំ​ផ្កាអ័រគីដេ​ប្រឈម​ការបិទទ្វារ​រកស៊ី ដោយសារ​ច្បាប់​ថ្មី​ស្តីពី​ពលករ​បរទេស
កសិករ​ដាំ​ផ្កាអ័រគីដេ​ប្រឈម​ការបិទទ្វារ​រកស៊ី ដោយសារ​ច្បាប់​ថ្មី​ស្តីពី​ពលករ​បរទេស

ទីតាំងផ្សាយពាណិជ្ជកម្ម