​ពលរដ្ឋ​ក្រីក្រ​ចំនួន​៤​គ្រួសារ​មិនទាន់​បានទទួល​ដី​សម្បទាន​ពី​អាជ្ញាធរខេត្ត​ព្រះវិហារ​

1087
ចែករម្លែក

(​ព្រះវិហារ​)៖​កាលពីដើម​ខែមេសា​ឆ្នាំ​២០១៧​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​គណ​:​គម្ម​ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ចុះទៅ​ដល់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ក្រុមការងា​ថ្នាក់​ខេត្ត​មិនទាន់បាន​វាស់វែង​និង​ធ្វើ​ប្លង់ដី​កម្ម​សិទ្ធ​ជូន​ពួកគាត់​ចំនួន​៤​គ្រួសា​។​ដោយឡែក​១២៣​គ្រួសារ​គ្រុមការងារ​បាន​វាស់វែង​និង​ជូន​លិខិត​កាប់​ដីធ្លី​រួចរាល់​ហើយ​កាលពីដើមឆ្នាំ​២០១៧​។​

​លោក​ហុង​ផាត​អ្នករស់នៅ​លើដី​អតីត​ប្រ​លា​នយន​ហោះ​បាន​ឲ្យ​ថា​ក្នុង​ដី​ចំនួន​៤​គ្រួសារ​ដែល​រស់នៅ​លើដី​អតីត​:​ចំណុច​ប្រ​លាន​យន្តហោះ​ចាស់​ស្ថិតនៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ាល​ហាល​ក្រុង​និង​ខេត្តព្រះវិហារ​ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ចុះមក​ខេត្តព្រះវិហារ​កាលពី​ចុងឆ្នាំ​២០១៦​សម្តេច​តេ​ជោ​បានប្រគល់​ដី​នោះ​ទៅអោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១២៧​គ្រួសារ​។​ដោយឡែក​នៅ​៤​គ្រួសារ​ទៀត​គណកម្មកា​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​មិនទាន់​ចុះមក​វាស់វែង​ជូន​ពួកគាត់​នៅឡើយ​នោះទេ​។​

​លោក​ហុង​ផាត​បាន​បន្តថា​ពួកគាត់​ទាំង​៤​គ្រួសារ​នោះ​មានតែ​ក្បាលដី​ចំនួន​៣០​ម៉ែត្រ​ប៉ុណ្ណោះ​ហើយ​រាល់ថ្ងៃ​លោក​តែងតែ​ដើរទៅ​ស៊ីឈ្នួល​ធ្វើ​កម្មករ​ក្នុង​១​ថ្ងៃ​ហូប​តែមួយ​ថ្ងៃ​តែប៉ុណ្ណោះ​។​ហេតុដូច្នេះ​ហើយ​លោក​និង​ទាំង​៤​គ្រួសារ​មានតែ​លើកដៃ​សំពះ​ដល់​អាជ្ញាធរ​ជាពិសេស​គណកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​មេ​តា​ជួយ​ចុះ​វាស់វែង​ដើម្បី​បាន​ប្លង់​កាន់កាប់​ស្របច្បាប់​ដូច​អ្នក​ឯទៀត​ផង​។​

​លោក​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ឆ្លើយតប​ថា​មិន​បញ្ហា​ទេ​លោក​និង​បញ្ជូន​ក្រុមការងារ​ចុះមក​វាស់​ជូន​បងប្អូន​ក្នុងពេល​ឆាប់​នោះ​ហើយ​សូម​បងប្អូន​កុំ​ចេញទៅ​ណា​តែ​ជិត​៥​ខែ​ហើយ​ដែល​ពួកគាត់​រង់ចាំ​។​កាលពី​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៧​លោក​ឈូង​សែ​ជំទប់​ទី​១​សង្កាត់​ប៉ា​លហាល​បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​ក្រោយពី​លោក​រាយការណ៍​ជូន​ថ្នាក់លើ​រួចមក​ខាង​សុរិយោដី​ក្រុង​ព្រះវិហារ​គេ​បាន​និយាយថា​ពលរដ្ឋ​ទាំង​៤​គ្រួសារ​នោះបាន​លក់​ដី​ខាងមុខ​ទៅ​ចាប់យក​ដី​ខាងក្រោយ​ទៀត​។​ហេតុដូច្នេះ​ហើយ​គេ​មិនបាន​ចុះទៅ​វាស់វែង​អោយ​ទៀត​ទេ​។​

​ទាក់ទង​ទៅ​និង​ដី​ខាងលើ​នោះ​ដែល​កាលពី​ថ្ងៃទី​២៦​ខែសីហារ​ឆ្នាំ​២០១៧​លោក​អ៊ុង​វុទ្ធី​អភិបាលរង​ខេត្តព្រះវិហារ​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា​ដី​នោះ​មិនមែន​លោកអ្នក​ចុះ​វាស់វែង​ទេ​សូម​ទាក់ទង​ទៅ​លោក​គល់​ស៊ុម​ប៊ុន​សឿត​តែ​អ្នកព័ត៌មាន​យើង​មិនទាន់​ទាក់ទង​បាន​នៅឡើយ​ទេ​៕S/​ដោយ​សៅ​វ៉ាន់ឌី​

​ពលរដ្ឋ​ក្រីក្រ​ចំនួន​៤​គ្រួសារ​មិនទាន់​បានទទួល​ដី​សម្បទាន​ពី​អាជ្ញាធរខេត្ត​ព្រះវិហារ​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ