សមិទ្ធផល​ច្នៃប្រឌិត​វប្បធម៌​ត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​មុខរបរ​វប្បធម៌​ខេត្ត​យូ​ន​ណាន​

1210
ចែករម្លែក

​កាលពី​ថ្ងៃទី​១០ ដល់ទី​១៤ ខែសីហា ពិព័រណ៍​មុខរបរ​វប្បធម៌ ច្នៃប្រឌិត​ខេត្ត​យូ​ន​ណាន​ឆ្នាំ​២០១៧ បានប្រារឰ​នៅ​ក្រុង​គុន​មីង ។ មុខរបរ វប្បធម៌​ពិសេស និង​សហគ្រាស​វប្បធម៌​ល្បីឈ្មោះ​នៅ​ខេត្ត​យូ​ន​ណាន បាន ចូលរួម​ក្នុង​ពិព័រណ៍​នេះ ។​

​គួរ​បញ្ជាក់ថា ពិព័រណ៍​មុខ របរ​វប្បធម៌​នេះ​បាន​ទាក់ទាញ​សហគ្រាស ជាង​ពាន់​ហើយ​បាន​បែងចែក ជា​ពន្លា​ពិព័រណ៍​ចំនួន​៧ រួមមាន​ពន្លា​ពិព័រណ៍ សិប្បកម្ម​ចម្លាក់​ឈើ ពន្លា​ពិព័រណ៍​មុខ របរ​ចម្រុះ ពន្លា​ពិព័រណ៍​វិទ្យាសាស្ត្រ ពន្លា​ពិព័រណ៍​គំនូរជីវចល ពន្លា​ពិព័រណ៍ មុខរបរ​វប្បធម៌ ពន្លា​ពិព័រណ៍​ស្នាដៃ ប្រណីត​ក្រុង​គុន​មីង និង​ពន្លា​ពិព័រណ៍ ចម្រុះ ។ ចម្លាក់​ឈើ​ប្រណីត មុខរបរ វប្បធម៌ តែ​ស្នាដៃ​វិចិត្រ​សិល្បៈជាតិ និង អន្តរជាតិ ផលិតផល​គំនូរជីវចល យុវជន មុខរបរ​វប្បធម៌​ប្រណី​តនៃ ក្រុង​ចំនួន​១៦ ខេត្ត​យូ​ន​ណាន ស្នាដៃ ច្នៃប្រឌិត​ផ្នែក​វប្បធម៌​របស់​សហគ្រាស វប្បធម៌​សំខាន់​ទាំង​៥ និង​សារមន្ទីរ ខេត្ត​យូ​ន​ណាន ព្រមទាំង សកម្មភាព វប្បធម៌​មួយចំនួនធំ បាន​ត្រូវ​ដាក់តាំង បង្ហាញ និង​រៀបចំ​ក្នុង​ពិព័រណ៍​នេះ ។​

​ក្នុង​ពិព័រណ៍​មុខរបរ​វប្បធម៌ នេះ “​បច្ចេកវិជ្ជា​” គឺជា​កម្លាំង​ស្នូល​ដ៏ សំខាន់​មួយ ។ ជាពិសេស​ម្ចាស់​រៀបចំ ពិព័រណ៍​នេះ​បាន​បង្កើត “​តំបន់​ពិព័រណ៍ របស់​សហគ្រាស​បច្ចេក​វិជ្ជា​ច្នៃប្រឌិត វប្បធម៌​” ។ ផលិតផល និង​ទស្សនៈ ទំនើប​របស់​សហគ្រាស​ច្នៃប្រឌិត​វប្បធម៌ បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា ជាន​ប៉ាវ ខេត្ត​យូ​ន​ណាន​ទទួលបន្ទុក​ថត​វី​ថេ​អូ VR នៃ​ពិព័រណ៍​នេះ​។ ក្រុមហ៊ុន​បាន ប្រើប្រាស់ បច្ចេកទេស 3D និង​“VR+AR” សម្រាប់ បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ពិព័រណ៍​នេះ​។ ជាពិសេស​ក្នុង​ពន្លា​ពិព័រណ៍​ស្នាដៃ​ប្រណីត ក្រុង​គុន​មីង នៅមាន​តំបន់​ពិព័រណ៍ វប្បធម៌ និង​បច្ចេកវិជ្ជា ដើម្បី​ធ្វើ​បទ​បង្ហាញជូន​អ្នកទស្សនា​ជាតិ​និង អន្តរជាតិ អំពី​បច្ចេកវិជ្ជា​កម្រិត​ខ្ពស់​ផ្សេងៗ ដូចជា​បច្ចេកវិជ្ជា VR/AR ការ បោះពុម្ព 3D និង​មនុស្ស​យន្ត​វៃឆ្លាត​ជា ដើម ៕

​សិល្បករ​មួយរូប និង​សមិទ្ធ ផល​ស្នាដៃ​របស់គាត់ នៅក្នុង​អំឡុង ពិព័រណ៍​វប្បធម៌ និង​ឧស្សាហកម្ម ខេត្ត​យូ​ន​ណាន ឆ្នាំ​២០១៧ (​រូបថត Li Qiuming)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ