​ ​ ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៧​ខែសីហា​ស្លាប់​៤​នាក់​និង​របួស​៩​នាក់​

987
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ របួសស្រាល​៧​នាក់ និង​របួសធ្ងន់​២​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៦​គ្រឿង រថយន្ត​តូច​៣​គ្រឿង និង​រថយន្ត​ធំ​៣​គ្រឿង យានយន្ត​ផ្សេងៗ​២​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​និង​បត់​គ្រោះថ្នាក់​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល​២៧​ថ្ងៃ ខែសីហា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​២៥៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២១​នាក់ របួសធ្ងន់​ចំនួន​២៣៧​នាក់ និង​របួសស្រាល​ចំនួន​១២៩​នាក់​៕S/​ដោយ​៖​ហូ​សាន់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ