ឆក់​កាបូប​នៅ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួនបាន​នៅ​ខេត្តតាកែវ​

587
ចែករម្លែក
ជនសង្ស័យឆក់​កាបូប​នៅ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួនបាន​នៅ​ខេត្តតាកែវ​

ដោយ​ច័ន្ទ​គារ​/​តាកែវ​៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ចាប់ខ្លួន​បានកា​លពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​ជនសង្ស័យ​ទាំងពីរ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​នៅឯ​ខេត្ត​ព្រះសីហនុ និង​បានមក​សម្ងំ​លាក់ខ្លួន​នៅឯ​ខេត្តតាកែវ​។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​ទី​១.​ជឹម ផូ​នី​ត ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដក់ពរ ឃុំត្រពាំង​ធំ​ខាង​ជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ទី​២.​ឈ្មោះ​សុ​ត ពន្លឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

ជនសង្ស័យ​ទាំងពីរ​នាក់​បានធ្វើ​សកម្ម​ភព​ឆក់​កាបូបរបស់​ជនរងគ្រោះ​នៅ​ម្តុំ​វាលរិញ ខេត្ត​ព្រះសីហនុ ហើយ​បានមក​សម្ងំ​លាក់ខ្លួន​នៅឯ​ស្រុកកំណើត ក្នុង​ខេត្តតាកែវ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ចម្លើយ និង​កសាង​សំណុំរឿង​បន្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕​/Ha

ជនសង្ស័យឆក់​កាបូប​នៅ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួនបាន​នៅ​ខេត្តតាកែវ​

ទីតាំងផ្សាយពាណិជ្ជកម្ម