អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់ម្នាក់ទៅ​តុលាការ​

617
ចែករម្លែក
អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់ម្នាក់ទៅ​តុលាការ​

ដោយៈ​ចាន់តូ​-​ភ្នំពេញៈ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់ម្នាក់ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

ជនសង្ស័យឈ្មោះ រ៉ា វីរៈ​បុណ្យ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ។ជននេះត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​បានកាលពី​វេលា​ម៉ោង​១:០៩​នាទី រំលងអធ្រាត្រ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​១៦៣ កែង​ផ្លូវ​៤៥៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនសង្ស័យខាងលើនិង​បក្ខពួក​ម្នាក់ទៀតឈ្មោះ ណី​ណី ភេទ​ប្រុស អាយុ​ប្រហែល ៣០​ឆ្នាំ​(​គេចខ្លួន​) ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក Fino ពណ៌​ខ្មៅ ផ្លាក​លេខ ព្រៃវែង 1F-4760 បានធ្វើ​សកម្មភាព​ឆក់ទូរស័ព្ទ​ពី​ជនរងគ្រោះជា​ជន​ជាតិចិន ដែល​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ ។ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​គេឯង​ជួយ ស្រប​ពេលដែល​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមនកំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ឃើញ បាន​ប្រដេញ​តាម​ពួកគេ​ទាំង២​នាក់ រហូតដល់​ផ្លូវ​៣៦០ កែង​ផ្លូវ​១៦៧ ទើប​​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែក​ឈ្មោះ ណី​ណី បាន​រត់​គេចខ្លួនបាត់​៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម