ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំនន់​នៅ​អាស៊ី​ខាងត្បូង​កើន​ដល់​៤០​នាក់​

534
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៣​ខែកក្កដា​ថា​ទឹកជំនន់​និង​បំណាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​៤០​នាក់​នៅ​ទូទាំង​អាស៊ី​ខាងត្បូង​កាលពី​២​ថ្ងៃ​កន្លងទៅនេះ​។​

​ភ្លៀង​រដូវវស្សា​ដែល​មាន​រយៈពេល​ពី ខែ​មិថុនា​ដល់​ខែកញ្ញា​បង្ក​ឱ្យ​មាន​ការស្លាប់​និង​ការបំផ្លិចបំផ្លាញ​នៅ​ទូទាំង​អាស៊ី​ខាងត្បូង ជា​រៀងរាល់ឆ្នាំ​។​

​នៅ​ប្រទេស​នេ​ប៉ាល់​មនុស្ស​២៧​នាក់​បាន​ស្លាប់​និង ១១​នាក់​រងរបួស ហើយ​១៥​នាក់​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់​និង​ការ​រលំ​បាក់​ដី​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​តំបន់​ភាគ​ខាង​​កើត​និង​ខាងត្បូង​នៃ​ប្រទេស​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ជិតខាង​គ្នា​នេះ មនុស្ស​១១​នាក់​បាន​ស្លាប់​នៅ​រដ្ឋ​Assam និង​រដ្ឋ Arunachal Pradesh ។ ទឹក​​ជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ខ្លាំង បាន​ជន់​លិច​សង្កាត់​ក្រុង​ចំនួន​២១​នៅ​រដ្ឋ​Assam ដោយ​ធ្វើឱ្យប៉ះពាល​ដល់​មនុស្ស​ជិត​១​លាន​នាក់​។

​នៅ​ប្រទេស​បង់​ក្លា​ដែស ក្រុម​អ្នកផ្តល់​ជំនួយ បាន​កំពុង​ផ្តល់​ជំនួយ​ដល់​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ ដោយ​អង្គការ​ស្បៀង​ហារ​ពិភពលោក​(World Food Programme) របស់​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​២​នាក់​ដោយ​រួមទាំង​ក្មេង​ម្នាក់​បាន​ស្លាប់​៕

ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ខ្លាំង​នៅ​ឥណ្ឌា បាន​ជន់​លិច​សង្កាត់​ក្រុង​ចំនួន​២១​នៅ​រដ្ឋ​Assam និង​ប៉ះពាល់​ការរស់នៅ​របស់​មនុស្ស​ជិត​១​លាន​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម