លោកយាយ​វ័យ​៧៩​ឆ្នាំ​ដុត​ភ្លើង​ធូប និង​ចង្កៀង​ទុកចោល ត្រូវ​ភ្លើង​ឆេះ​ខ្ទម​កំសត់​ខ្ទេច​គ្មាន​សល់​

588
ចែករម្លែក

ដោយ​: វ៉ៃ​កូ​
​ស្វាយរៀង​:
ពិត​គួរ​ឲ្យ​អាណិត​លោកយាយ​ចាស់ជរា​ម្នាក់ រស់នៅ​ជាមួយ​ចៅ​ពីរ​នាក់​តូចៗ ត្រូវបាន​ភ្លើង​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ខ្ទម​កំសត់​គ្មាន​សល់ ខណៈដែល​គាត់​មិន​នៅផ្ទះ កាលពី​វេលា​ម៉ោង​ម៉ោង​០៥: ១០​នាទី ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​ធ្មា ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​បើតាម​លោកស្រី ពេជ្រ ស្រីមុំ​ជំទប់​ទី​១​ឃុំ ធ្មា​បាន​ប្រាប់​ឲ្យ​ដឹងថា​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ លោកយាយ សំ សាំ អាយុ​៧៩​ឆ្នាំ រស់នៅ​ជាមួយ​ចៅ​តូច​ពីរ​នាក់​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​ហើយ​ផ្ទះ​របស់គាត់​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ ៤×៥m ជញ្ជាំង​ស្លឹក ដំបូល​ប្រក់​ស័ង្កសី (​ខូចខាត​ទាំងស្រុង​) សម្ភារៈ​ខូចខាត​រួមមាន​: កន្ទេល មុង ភួយ ខ្នើយ អង្ករ​ចំនួន​០១​ធុង​ប៉េ​ត្រូ គ្រែ​ធំ​មួយ ធុង​ប៉េ​ត្រូ​ចំនួន​០៣ និង​សម្ភារៈ​មួយចំនួនទៀត បាន​ឆេះ​អស់ទាំង​ស្រុង​ដោយ​មូលហេតុ​: ដុត​ធូប​និង ដុត​ចង្កៀង​ចោល​។​

​ទោះបីយ៉ាងណា​តាមរយះ​លោកស្រី​ពេជ្រ ស្រីមុំ ដែលមាន​វ័យ​៣២​ឆ្នាំ ជា​ក្រុមប្រឹក្សាឃុំ​ធ្មា មាន​តំណែង​ជា​ជំទប់​ទី​១​ហើយ​ត្រូវបាន​ពលរដ្ឋ​ក្នុង​ឃុំ គោរព​ស្រឡាញ់​គាត់​ស្ទើរតែ​គ្រប់គ្នា លោកស្រី​បាន​ចុះទៅ​ផ្ទាល់​ដល់​កន្លែងកើតហេតុ​តែម្តង បាន​សម្តែង​ការសោកស្តាយ​ជា​ពន់ពេក​ដែល​លោកយាយ​មាន​ជីវភាព​ក្រី​ក្រី​ខ្លាំង រស់នៅ​ជាមួយ​ចៅ​ពីរ​នាក់​ទៀត​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ក្នុង​និង​ក្រៅប្រទេស សូមមេត្តា​ជួយ​ដល់​លោកយាយ​ផង នាគ្រា​ដែល​គាត់​ជួប​ទុក្ខ​ធំ​បាត់បង់​ផ្ទះ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​៕ ល​