លោក ទុយ ប៊ុន​សេរីរ​ត្ន័​មុនី ត្រូវបានតែងតាំង​ជា​អភិបាលរងខេត្តក្រចេះ​

5194
ចែករម្លែក

ដោយ​: ប​.​ខុន​
​ភ្នំពេញ​:
ប្រសិនបើ​មិនមាន​អ្វី​ប្រែប្រួល ទេ លោក ទុយ ប៊ុន​សេរីរ​ត្ន័​មុនី នាយក​រដ្ឋបាល​សាលាខេត្ត​ក្រចេះ ត្រូវបាន​ប្រកាស​ឱ្យចូល​កាន់តំណែង​ជា​អភិបាលរង​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក ទុយ ប៊ុន​សេរីរ​ត្ន័​មុនី នាយក​រដ្ឋបាល​សាលាខេត្ត​ក្រចេះ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​តែងតាំង​ជា​អភិបាលរង​ខេត្តក្រចេះ តាម​អនុក្រឹត្យ​លេខ ៥៥៤ អនក្រ ចុះ​ថ្ងៃទី​៧ ខែមិថុនា​ឆ្នាំ ២០១៩​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦​។​

​គួរ​រំលឹក​ឱ្យដឹងថា​លោក ទុយ ប៊ុន​សេរីរ​ត្ន័​មុនី នាយក​រដ្ឋបាល​សាលាខេត្ត​ក្រចេះ ជា​នាយក​រដ្ឋបាល​ខណ្ឌ​ចំការមន​រយៈពេល​ជាង​១០​ឆ្នាំ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម