​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្ដាលឱ្យ​ទាហាន​ម្នាក់​ស្លាប់

651
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្ដាលឱ្យ​ទាហាន​ម្នាក់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​និង​ម្នាក់ទៀត​របួសធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​អន្លុងវែង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​យប់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​នៅមុន​កើតហេតុ​គេ​បានឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​C125​ឌុប​គ្នា​បើកបរ​ស្រប​ទិស​ជាមួយ​គោយន្ត​មួយគ្រឿង​ដែល​បើក​ខាងមុខ​។​លុះ​មកដល់​កន្លែងកើតហេតុ​គោយន្ត​បាន​បត់​ឆ្វេង​ដោយ​មិនមាន​សញ្ញា​ទើប​ធ្វើឱ្យ​អ្នកជិះ​ម៉ូតូ​បុក​រងរបួស​ធ្ងន់​ទាំង​២​នាក់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ទី​១​មានឈ្មោះ​អំ​សុខ​ចាន់​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជា​ទាហាន​មុខងារ​ជា​ជំនួយ​ការអប់រំ​ចិត្តសាស្ត្រ​គោលនយោបាយ​ការិយាល័យ​ទី​៥​កងពលតូច​អន្តរា​គម​ន៏​លេខ​៨​ដែលមាន​អត្តលេខ​.១៨.៨៧.៥៩​រស់នៅ​ភូមិ​,​ឃុំ​,​ស្រុក​កន្លែងកើតហេតុ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​អគ្គ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​។​

​ទី​២​ឈ្មោះ​សុខ​ជានិច្ច​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខងារ​អនុ​សេនី​យ៏​ត្រី​ចំណុះ​កងពលតូច​លេខ​៨​ស្នាក់នៅ ភូមិ​ស្ទឹង​ខៀវ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​អគ្គ​។​

ក្រោយ​កើតហេតុ​គោយន្ត​បាន​បើក​រត់គេចខ្លួន​បាត់​រី​ឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​។​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​គោយន្ត​យកមក​ដោះស្រាយ​ទៅតាម​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម