សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ នាំយក​អំណោយ​មនុស្សធម៌​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​នៅ​ស្រុក​ឱ​រ៉ា​ល់​

530
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​:
នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ បាន​នាំយក​អំណោយ​មនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចំនួន​ពីរ​ឃុំ​គឺ​៖ ឃុំ​ត្រពាំង​ជោ និង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

​លោក មួង ធី អភិបាលស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា សាខា​កាកបាទក្រហមកម្ពុជា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន មក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ទីទាល់ក្រ​សរុប​ចំនួន​២៣៧​គ្រួសារ មកពី​ឃុំ​ចំនួន​២​គឺ ឃុំ​ត្រពាំង​ជោ​និង​ឃុំ​តា​សាល​។ លោក​បន្តថា ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំង​ជោ​មាន​ចំនួន​១៤០​គ្រួសារ និង​ឃុំ​តា​សាល​មាន​ប្រជាពលរដ្ឋ ចំនួន ៩៧​គ្រួសារ​។

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ លោក មួង ធី បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក អាណិត​ស្រឡាញ់ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ពិតប្រាកដ ដែល​ពួកគាត់​ត្រូវការ​ឱ្យជួយ​ជា​ចាំបាច់ ដើម្បី​សម្រាល​ការលំបាក​របស់​ពួកគាត់​។​

​លោក​បាន​បន្ថែមថា​អំណោយ​ដែល​យកមក​ចែកជូន​គ្រួសារ​នីមួយៗ រួមមាន ៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង មុង ភួយ សារុង ក្រមា អាវយឺត រួមទាំង​ថវិកា ចំនួន ២​ម៉ឺន​រៀល​។​

ប្រជាពលរដ្ឋ​ទាំងពីរ​ឃុំ​បាន​សម្តែង​នូវ​ការ​ត្រេកអរ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួល​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ដែល​លោក​តែងតែ​យកចិត្តទុកដាក់ ចំពោះ​ពួកគាត់​ដែលជា​ប្រជាពលរដ្ឋ​ទីទាល់ក្រ និង​មិន​ឲ្យ​ពួកគាត់​ដាច់​បាយឡើយ​។ ដូច្នេះ​ពួកគាត់​សូម​ជូនពរ​សម្តេច​ទាំង​ទ្វេ សូម​ឲ្យ​មាន​សេចក្តីសុខ​ក្នុង​ក្រុមគ្រួសារ ជាពិសេស​សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ឲ្យ​សម្តេច​មាន​សុខ​ភាពល្អ​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​រីកចំរើន​ជាងនេះទៅទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម