រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​រងរបួស​ធ្ងន់​ស្រាល​៥​នាក់​

595
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​:
គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​រថយន្ត បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​៥​នាក់​។ ហេតុការណ៍​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣-៤៤ ស្ថិតក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​មួយគ្រឿង ម៉ាក​បា​ឡែ​ន ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA.1039 អ្នកបើកបរ​ឈ្មោះ ប៉ន រ៉ា ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រសាំង ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ អ៊ួ​ក ដា​នី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​និង​ឈ្មោះ ណៃ ណា​ល់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​។​បើកបរ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌើ អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ន ប្រុស​ឌុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​ទួល ស្រុក​ឧដុង្គ អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ស្នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​និង​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់ឈ្មោះ​។​ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ឈ្មោះ អ៊ួ​កដា​នី​ស្លាប់​ភ្លាមៗ​និង​៥​នាក់​ទៀត​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​អ្នករងរបួស ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ សព​បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ ចំពោះ​វត្ថុតាង​បាន​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តកំពង់ស្ពឺ ដោះស្រាយ​តាម​និ​តី​វិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម