លោក​ឧកញ៉ា សៀង​ណាំ ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ វស្សា​ចំនួន​១៩​វត្ត​ ទូទាំង​ស្រុក​ក្រឡាញ់

473
ចែករម្លែក

​​ដោយ:​គូលែន​/​សៀមរាប​ ៖ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោកស្រី ព្រមទាំង​ក្រុមការងារ​ចុះជួយ​ស្រុក​ក្រឡាញ់ បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ វស្សា​នៅ​វត្ត​ចំនួន​១៩ វត្ត ទូទាំង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ។​

លោក​ឧកញ៉ា សៀង ណាំ បាន​និយាយថា បុណ្យ​ចូល​ព្រះវស្សា គឺ​ចាប់ផ្តើម​ពីថ្ងៃ​១​រោច ខែអាសាឍ ដល់​ថ្ងៃ​១៥​កើត ខែអស្សុជ មាន​រយ​: ពេល​៣​ខែ ដែល​ពុទ្ធ​បរិ​ស័​ទ្ធ បងប្អូន​ខ្មែរ​យើង​គោរព​ប្រតិបត្តិ​ជា​រៀង​រហូតមក ។​

​លោក​បាន​បន្តថា បច្ចុប្បន្ននេះ​វិស័យ​ព្រះពុទ្ធសាសនា មានការ​រីកចម្រើន​គួរអោយកត់សម្គាល់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នស​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អភិវឌ្ឍន៍​ប្រទេសជាតិ​ពី​ប​សត​ដៃទទេ ដោយ​ចាប់​ផ្តើមកសាង​និង​ជំរុញ​ការអភិវឌ្ឍន៍​អោយមាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ​។​

ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ ដែល​ប្រគេន ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ វស្សា​នៅ​វត្ត​ចំនួន​១៩ វត្ត ទូទាំង​ស្រុក​ក្រឡាញ់ ដោយ​ក្នុង​មួយ​វត្ត​ប្រគេន ទៀន​១​គូរ ស៊ង​១
​អង្ករ​៥០​គីឡូក្រាម មី​២​កេស​ត្រីខ​១​យួ រ ទឹកត្រី​១​យួរ ទឹក​សុ​ី​អុ​ី​វ​១​យួរ ទឹកដោះគោ​១០​កំប៉ុង​
​អំបិល​២​គីឡូក្រាម ស្ករស​២​គីឡូ ក្រាម ប៊ីចេង​១​គីឡូ និង​បច្ច័យ​៣០​ម៉ឺន​រៀល​៕

​រូបភាព​: លោក​ឧកញ៉ា សៀង​ណាំ និង​លោកស្រី ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ វស្សា​ចំនួន​១៩​វត្ត ទូទាំង​ស្រុក​ក្រឡាញ់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម