រថយន្ត Lexus RX330 ព្រលះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ ដាច់​កាឡេ​ទៅមុខ​លែងរួច​

481
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់​បើ​ក​រថយន្ត Lexus RX330 បុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ ដាច់​កាឡេ​ទៅមុខ​លែងរួច ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​បាន​កើ​ត​ឡើ​ង​នៅវេលា​ម៉ោង ១២​និង​៣៥ នាទី ឈានចូល​ថ្ងៃ​ច​ន្ទ័​ទី ១៥ ខែកក្កដា ឆ្នាំ ២០១៩​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ទល់មុខ​និង​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រ​សិ​ល្បះ ស្ថិតក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​ពត៍​មានបាន​ឲ​ដឹងថា មុនពេល​កើ​ត​ហេតុ គេ​បាន​ឃើ​ញ​បុរស​ម្នាក់​បើក​រថយន្ត​ម៉ាក Lexus RX 330 ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-7014 ធ្វើដំណើ​រ​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើ​ង ចុះ​ពី​លើស្ពាន អាកាស​ក្បាលថ្នល់។ ខ​ណៈមកដល់​ចំណុច​កើ​ត​ហេតុ បាន​រេ​ចង្កូត​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​២​កង់ ដាច់​កាឡេ​កង់​មុខ​ខាងស្ដាំ​ទៅមុខ​លែងរួច ។​

​ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់ ក៏បានវាស់វែង ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​នគ​បាលច​រាច​ណ៍​ជើ​ង​គោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម