រដ្ឋមន្ត្រី​កសិកម្ម​: សត្វ​ជ្រូក​ងាប់​ដោយ​ជ​ងឺ​ជិត​៣​ពាន់​ក្បាល នៅក្នុង​ខេត្ត​ចំនួន​៥

551
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បានបញ្ជាក់នៅ​យប់​ថ្ងៃទី​១៤ ខែកក្កដា ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា សត្វ​ជ្រូក​ងាប់ដោយ​ជំ​ងឺ​មាន​ចំនួន​ជិត ៣​ពាន់​ក្បាល មាននៅ​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកណ្តាល និង​ខេត្ត​រតនគិរី ។​

​ដោយ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១៩ ចំនួន​សត្វ​ងាប់សរុប​ដូចខាងក្រោម​៖
១. ខេត្ត​ត្បូងឃ្មុំ ជ្រូក​ងាប់​សរុប​ចំនួន​ចំនួន​៩៤ ក្បាល​។​
២. ខេត្តស្វាយរៀង ជ្រូក​ងាប់សរុប​ចំនួន ៩០​ក្បាល​។​
៣. ខេត្តតាកែវ ជ្រូក​ងាប់សរុប​ចំនួន ៤៣ ក្បាល​។​
៤. ខេត្តកណ្តាល ជ្រូក​ងាប់ ៦៧១​ក្បាល​
៥. ខេត្ត​រតនគិរី ជ្រូក​ងាប់​សរុប ១៩៧៩​ក្បាល (​បច្ចុប្បន​ស្ង​ប់​ស្ងាត់​ជំងឺ​ហើយ​) ។ សរុប​សត្វ​ជ្រូក​សងាប់ដោយ​ជំ​ងឺ ២៨៧៧​ក្បាល​។​

​លោក​វេ​ង សាខុន បាន​បន្តថា ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវបាន​បំផ្លាញចោល​មាន​ចំនួន ៧៩៨​ក្បាល សម្រាប់​ទាំង​៤​ខេត្ត គឺ​ខេត្ត​រតនគិរីចំនួន ៦០០​ក្បាល , ខេត្ត​ត្បូងឃ្មុំ ចំនួន​៦៤​ក្បាល , ខេត្តស្វាយរៀង ចំនួន​២៣​ក្បាល និង​ខេត្តតាកែវ ចំនួន ១១១​ក្បាល​។ ហើយ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ចំនួន​ជ្រូក​ងាប់នៅ​ស្រុក​អូរាំងឳ ខេត្ត​ត្បូងឃ្មុំ ចំនួន​០២​ក្បាល , ស្រុក​អង្គរ​បូរី ខេត្តតាកែវ គ្មាន​ងាប់ , ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង គ្មាន​ងាប់ និង​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ចំនួន​ងាប់​៨៦​ក្បាល​៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម