​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បើក​កិច្ចប្រជុំ​ប្រចាំ​ខែលើក​ទី​៧​ឆ្នាំ​២០១៩

476
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៧​ដើម្បី​ឆ្លង​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ប្រចាំ​ខែកក្កដា​និង​ទិសដៅ​សម្រាប់​ខែសីហា​ឆ្នាំ​២០១៩​។​កិច្ចប្រជុំ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​។

​លោក​ប្រធាន​មន្ទីរ​ក៏បាន​លើក​ស​សើរ​ដល់​មន្ត្រី​ធ្វើការ​បានល្អ​មួយចំនួន​ដែល​លេចធ្លោ​ជាមួយនឹង​ការលើកទឹកចិត្ត​ក៏ដូចជា​ការ​សំណូមពរ​បន្ថែម​ទៅលើ​បរិស្ថាន​នៅក្នុង​កន្លែងធ្វើការ​និង​ការប្រើប្រាស់​ឯកសណ្ឋាន ។​ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​ក្នុង​ការងារ​ក៏ដូចជា​ការឱ្យ​តម្លៃ​លើ​ខ្លួនឯង​។​

លោក​ប្រធាន​មន្ទីរ​បាន​លើកទ្បើង​ជាការ​ក្រើនរំលឹក​បន្ថែមទៀត​ទាក់ទង​ទៅនឹង​ឥរិយាបថ​និង​ការគោរពវិន័យ​ការងារ​របស់​មន្ត្រី​ក៏ដូចជា​កម្មករ​ទាំងអស់​ជាមួយគ្នានេះ​លោក​ប្រធាន​មន្ទីរ​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមកម្មករ​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម