វត្តចំនួន៤ក្នុងសង្កាត់ បាវិត ក្រុងបាវិតទទួលបានទៀន ព្រះវស្សា និង ទេយ្យវត្ថុ ពីលោកនាយឧត្តមសេនីយ៍មុឹង សំផននិងលោកស្រី

534
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកនាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រានាព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ នេះបន្ទាប់ពីសម្ភោធអគារសាលារៀនមួយខ្នងនៅវិទ្យាល័យជីភូរួចមក លោកបានដឹកនាំក្រុមការងារចុះជួយក្រុងបាវិត ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៤វត្តនៅក្នុង សង្កាត់់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

លោក នាយឧត្តមសេនីយមុឹង សំផនបានមានប្រសាសន៍ថាៈបុណ្យ ចូល ព្រះវស្សា គឺ ចាប់ផ្តើម ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ថ្ងៃ ១៥ កើត ខែអស្សុជ មានរយៈពេល៣ខែ ដែល ពុទ្ធ បរិ ស័ ទ្ធ បងប្អូន ខ្មែរ យើង គោរព ប្រតិបត្តិ ជា រៀង រហូតមក ។

លោក បាន បន្តថា បច្ចុប្បន្ននេះ វិស័យ ព្រះពុទ្ធសាសនា មានការ រីកចម្រើន គួរអោយកត់សម្គាល់ ក្រោម ការដឹកនាំ របស់ សម្តេច តេ ជោ ហ៊ុនសែន នា យក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន អភិវឌ្ឍន៍ ប្រទេសជាតិ ពី បាទ ដៃទទេ ដោយ ចាប់ ផ្តើមកសាង និង ជំរុញ ការអភិវឌ្ឍន៍ អោយមាន ការរីកចម្រើន ដូច សព្វថ្ងៃនេះ។ហើយគ្មានសម័យណាដែលមានសន្តិភាពនិងការអភិវឌ្ឍដូចសម័យតេជោសែនទេ ដែលជាសម័យរុងរឿងប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការប្រកបរបរសុីធ្វើឲ្យជីវភាពបានធូរធារស្ទើរតែគ្រប់ក្រុមគ្រួសារ កំណើនសេដ្ឋកិច្ចកើនដល់៧ភាគរយ ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់កើនដល់ជាង២ពាន់ដុល្លាអាមេរិក មានសម្តេចតេជោហ៊ុន សែនគឺការពារមិនឲ្យមានសង្គ្រាមជាដាច់ខាត។

ទៀន ព្រះវស្សា និង ទេយ្យវត្ថុ ដែល ប្រគេន ដល់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះ វស្សា នៅ វត្ត ចំនួន ៤ វត្ត នៅសង្កាត់បាវិតរួមមានគ្រឿងឧបភោគ បរិភោគ ទៀនវស្សាមួយគូរនិងបច្ច័យរបស់លោកមុឹង សំផននិងលោកស្រី១លានរៀលក្នុងមួយវត្តនិងបច្ច័យបន្ថែមពីក្រុមការងារចំនួន១៥មុឺនរៀលក្នុងវត្តព្រមទាំង ប្រគេនបច្ច័យដល់ព្រះសង្ឃក្នុងមួយអង្គ១០មុឺនរៀលផងដែរ។

បន្ទាប់ពីប្រគេនទៀនវស្សារួមមកលោកនាយឧត្តមសេនីយ៍មុឹង សំផននិងលោកស្រីព្រមទាំងក្រុមការងារបានចូលទៅអុប ធូបនៅទួលយាយដូនដែលជាទួលមានបារមី សក្កិសិទ្ធមួយនៅក្នុងក្រុងបាវិតដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់ពលរដ្ឋនៅខេត្តស្វាយរៀងផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម