អាជ្ញាធរ​ហ្វីលីពីន ប្រកាសអាសន្ន​ទូទាំងប្រទេស បន្ទាប់​៤៥៦​នាក់​ស្លាប់​ដោយ​គ្រុនឈាម​

3663
ចែករម្លែក

​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​ កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​កក្កដា បាន​បង្កើន​ការព្រមាន​អំពី​ជំងឺគ្រុនឈាម​នៅក្នុង​ប្រទេ​ស បន្ទាប់​ពី​មានកំណើ​នអ្នក​កើត​ជំងឺងឺ​និង​អ្នក​ស្លាប់​ដោយសា​រវា​​ ដោយ​គ្រាន់​តែ​មួយ​ឆមាស​ដើមឆ្នាំ មាន​មនុស្ស​ដល់​ទៅ​៤៥៦​នាក់​បាន​ស្លាប់​ដោយសារ​គ្រុនឈាម​នៅ​ទូទាំង​ប្រទេស​។​

​បើ​តាម​ក្រសួង​សុខាភិបាល រវាង​ខែមករា​និង​មិថុនា​ឆ្នាំនេះ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រុនឈាម​កើនឡើង​៣៩​ភាគរយ ពី​ចំនួន​២៧៨ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។​

​ក្រសួង​ក៏​បាន​កត់ត្រា​ឃើញ​អ្នក​កើត​ជំងឺគ្រុនឈាម សរុប​១០៦.៦៣០​នាក់​នៅ​ទូទាំង​ប្រទេស​នៅ​៦​ខែ​ដើមឆ្នាំ​នេះ គឺ​កើន​ដល់​ទៅ​៨៥​ភាគរយ​ធៀប​នឹង​ចំនួន​អ្នក​កើត​ជំងឺក្នុង​រយៈ​​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​ដោយសារ​តែ​កំណើន​យ៉ាងនេះ ក្រសួង​បាន​ប្រកាស​«​ការប្រុងប្រយ័ត្ន​អំពី​គ្រុនឈាម​នៅ​ទូទាំង​ប្រទេស​» ដោយ​ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន​បង្កើន​ការតាមដាន​ករណី​គ្រុនឈាម​​និង​បង្កើន​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​ចម្លង​តាម​មូស​នេះ​៕​ដោយ​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម