ត្រឡប់មកពីទិញថ្នាំញៀន ជួប កម្លាំងល្បាត រត់មិនរួចក្របួច ចាប់ជាប់ ថ្នាំ៤កញ្ចប់តូច

501
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងល្បាតអន្តរាគមន៍ ខណ្ឌពោធិសែនជ័យ ប្រទះជួបតាមផ្លូវ ឃាត់ត្រួតពិនិត្យ រកឃើញមាន ថ្នាំញៀនចំនួន៤កញ្ចប់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ តាមផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនត្រូវឃាត់ខ្លួន ឈ្មោះ មឿន មុី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-សង្កាត់កើតហេតុ។ សមត្ថកិច្ចរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ ដែលជនសង្ស័យលាក់ទុកនឹងខ្លួន។

តាមនគរបាលបានឲ្យដឹងថា ខណៈដែលកម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចខាងលើ ប្រទះជួបជនសង្ស័យតាមផ្លូវ ហៅឃាត់សាកសួរ និងត្រួតពិនិត្យ ស្រាប់តែឃើញមានថ្នាំញៀនចំនួន៤កញ្ចប់តូច លាក់នឹងខ្លួន រួចក៏ឃាត់ខ្លួនតែម្តង នាំយកទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម