ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ​ត្រៀម​បន្ត​អនុវត្តន៍ជំហានទី១១ នៃផ្លូវទី១១ កាត់ខ្សែកាប្លិ៍អាកាស​តាមផ្លូវសាធារណៈក្នុងក្រុងសៀមរាប

465
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយ រវាងក្រុមការងារចំរុះនៃរដ្ឋបាលខេត្តសៀមរាប និងប្រតិបត្តិករទូរគមនា គមន៍នានាចំនួន១០ក្រុមហ៊ុន ដើម្បីជជែកពិភាក្សាត្រៀមបន្តអនុវត្តជំហានបន្ទាប់ទៀត ក្នុងការកាត់ខ្សែកាប្លិ៍អាកាស មកប្រើខ្សែកាប្លិ៍អុបទិកក្រោមដីវិញ ដោយបានពិនិត្យ កំណត់ពេលវេលា និង ទីតាំង សម្រាប់ការចុះអនុវត្តន៍ ។

កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប។

លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប បានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងលេខ ៥៣៣/១៨ សជណ របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបណ្តាញខ្សែកាប្លិ៍អាកាសក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបានបង្កើតក្រុមការងារចម្រុះ ដើម្បីអនុវត្តការងារនេះ ។

លោកបានបន្តថា បើគិតមកដល់បច្ចុប្បន្ននេះយើងអនុវត្តន៍បានជំហានទី១០ ដែលក្នុងនោះចាប់ពីជំហានទី១ ដល់ជំហានទី១០ គឺពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ សរុបជាលទ្ឋផលក្រុមការងារចុះអនុវត្តបានចំនួន ១០លើក ស្មើនឹងប្រវែង៤៤.៣០៥ ម៉ែត្រ ប៉ុន្តែនៅជួបបញ្ហាប្រឈមខ្លះ ដោយសារតែបណ្តាញខ្សែភ្លើងអគ្គិសនីឆ្លងកាត់ផ្លូវ និងខ្សែភ្លើងស្របផ្លូវចូលផ្ទះប្រជាពលរដ្ឋ នៅមិនទាន់រៀបរយបានល្អនៅឡើយ ។

លោកបាន បញ្ជាក់ទៀតថា សម្រាប់ការកាត់ខ្សែកាប្លិ៍អាកាស មកប្រើខ្សែកាប្លិ៍អុបទិកក្រោមដី គឺពុំធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ សាធារណៈទេ លើសពីនេះ គឺមានតែជួយកាត់បន្ថយនូវហានិភ័យផ្សេងៗដូចជា ទុស្សេខ្សែភ្លើង ឬពេលមានភ្លៀងខ្យល់ អាចបាក់មែកឈើលើធ្វើឲ្យដាច់ធ្លាក់រញ៉េរញ៉ៃ និងកាត់បន្ថយគ្រោះថ្នាក់ពេលយប់ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជិះកង់ ជិះម៉ូតូ ឬរថយន្តជាដើម បើសិនជាទាក់ខ្សែភ្លើងនោះ ។

លោកស្រី យូ សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមការងារចម្រុះរដ្ឋបាលខេត្តជួបប្រជុំគ្នា ដើម្បីកាត់ទម្លាក់ខ្សែកាប្ល៍អាកាសគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ ក្នុងបំណងកែលំអសោភ័ណភាពក្រុងសៀមរាបរបស់យើង និងដើម្បីរក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ព្រោះថាខេត្តសៀមរាបយើងជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសក្តានុពល ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងទទួលការចាប់អារម្មណ៍ ដូចនេះ ដើម្បីកែលំសោភ័ណភាពក្រុងសៀមរាបរបស់យើងទទួលបានកំណើនទេសចរណ៍បន្ថែមទៀត ទាមទារចាំបាច់ត្រូវយើងទាំងអស់សហការគ្នា រួមគ្នារៀបចំកែលំអនូវហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជារៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ ទើបយើងទទួលបានកំណើនទេសចរណ៍ ៧លាននាក់ នៅឆ្នាំ២០២០តាមផែនការរបស់រាជរដក្ឋាភិបាល ។

លោកស្រីបានមានប្រសាសន៍ទៀតថា ផ្អែកតាមមតិយោបល់ក្នុងកិច្ចប្រជុំនេះ បានសម្រេចឯកភាពថានឹងចាប់ផ្តើមអនុវត្តជំហានទី១១ នៃផ្លូវទី១១ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ ដោយធ្វើការកាត់ទម្លាក់ខ្សែកាបអាកាស ចាប់ផ្តើមពីផ្លូវជាតិលេខ៦ មុខសណ្ឋាគារអង្គរអេរ៉ា មកដល់ស្ពានមុខព្រះរាជដំណាក់ រួចវិលទៅផ្លូវម្ខាងទៀត ពីស្ពានថ្មព្រះរាជដំណាក់រហូតទៅដល់សណ្ឋាគារអង្គរអេរ៉ាវិញ និងបន្ទាប់មកចាប់ផ្តើមពីផ្លូវមុខវត្តកេសរារ៉ាម រហូតទៅដល់រង្វង់មូលព្រលានយន្តហោះសៀមរាប ។

លោកស្រីអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ខេត្តសៀមរាបធ្លាប់ទទួលពានរង្វាន់ផ្ការំដួលបីទង ជាទីក្រុងស្អាត ហើយបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងនោះខេត្តសៀមរាបត្រៀមប្រែក្លាយទៅជាទីក្រុងវៃឆ្លាត(Smart city)ក្នុងចំនោម៣ក្រុងក្នុងប្រទេសកម្ពុជាផងដែរ ដូច្នេះក្នុងនាមអាជ្ញាធរ និងថ្នាក់ដឹកនាំខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅអមសងខាងតាមបណ្តោយផ្លូវជាតិលេខ៦ និងអ្នកដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍នានា សូមមេត្តាអធ្យា ស្រ័យ និងយោគយល់ ព្រោះការកាត់ទម្លាក់ខ្សែកាប្លិ៍អាកាស នេះ អាចនឹងមានការរអាក់រអួលដល់ការប្រើប្រាស់ ប៉ុន្តែនៅពេលក្រុមការងារអនុវត្តបានតាមគម្រោងផែនការហើយនោះ ប្រតិបត្តិករនៃបណ្តាក្រុមហ៊ុនខ្សែកាបនានា នឹងភ្ជាប់ប្រព័ន្ឋប្រើប្រាស់ក្រោមដីជូនបងប្អូនវិញ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម