សមត្ថកិច្ចបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់ប្តីព្រន្ឋបាន២០កញ្ចប់

584
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន​ស្រុកសំរោងទង បានធ្វើការល្បាតនៅចំណុចដីវាលខាងកើតភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥​ខែកក្កដាឆ្នាំ២០១៩ ឃាត់បានមុខសញ្ញាសង្ស័យ​ជួញដូរគ្រឿងញៀនបានម្នាក់ ឈ្មោះ អ៊ុ ពិសិដ្ឋ ភេទប្រុស អាយុ ៣៦ឆ្នាំនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតបានគ្រឿងញៀនចំនួន ១កញ្ចប់តូច។

ប្រភពបានបន្តថា ក្រោយការសាកសួរមុខសញ្ញាខាងលើបានឆ្លើយថា​គ្រឿងញៀនខាងលើជារបស់ឈ្មោះ អយ លីនណា (ហៅ ឌួង)ភេទស្រីអាយុ ៣៥ឆ្នាំ នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវជាប្រពន្ឋរបស់ជនសង្ស័យខាងលើ​បន្ទាប់មកកម្លាំងយើងបានបន្តឃាត់ខ្លួន​ឈ្មោះខាងលើនៅនឹងផ្ទះ។

ក្រោយមកបានឃើញរកឃើញកញ្ចប់គ្រឿងញៀនចំនួន១៩កញ្ចប់តូច នៅចំណុច​ខាងក្រោយផ្ទះក្បែរបង្អួចផ្ទះជនសង្ស័យខាងលើ ហើយធ្វើការដកហូតវត្ថុតាង​រួមមាន៖ ​សោខ្សៀចំនួន៥​ សោចិញ្ចៀនចំនួន៣ សោម៉ូតូចំនួន១ សោកែច្នៃសម្រាប់កាច់កម៉ូតូចំនួន​២ គ្រឿងញៀនសរុបចំនួន២០កញ្ចប់តូច ទូរស័ព្ទចំនួន៤គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ករណីខាងលើកំពុងធើ្វការសាកសួនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម