បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រីភេទ

625
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ​៖ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៦ ​ខែកក្កដា ​ឆ្នាំ​២០១៩ បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ស​ង្ស៏​យ​ម្នាក់​ទៅ​តុលាការ​ខែ​ត្ត​ពីបទ​រំលោភ​សរព​សន្ថវៈ​។​

ជ​នស​ង្ស័​យ​រូបនេះ ​ត្រូវ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្ត​តា​មិ​ម ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខផ្ទះ​ជនសង្ស័យ​ស្ថិតនៅក្នុង​ក្រុមទី​៣ ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ៣០៥២ ត​/​ព្រ ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ចៅក្រម​ស៊ើបសួរ ជុំ​.​សង្វា នៃ​សាលាដំបូង​ខេត្ត​បាត់​
​ដំបង ។​

លោក ​ប៊​ន វណ្ណា​រ៉ា​ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​​បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ ថ្លាង​ ​សា​វ័ន ហៅ ធឿន វ័ន​ ភេទ​ប្រុស​ អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្រុមទី​៣ ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ចំណុច​ក្រុម​១ ភូមិ​អន្លង់​ល្វា ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

លោកនាយ​ការិយាល័យ​បានបញ្ជាក់​ថា​ ជន​សង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំ រឿង​​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​​តាមច្បាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម