ដំណឹង​អកុសល​! មួយទៀត​ហើយ មេប៉ូលីស​ប៉ុស្តិ៍រដ្ឋបាល ឃុំកំពង់​សិលា ស្លាប់​ម្នាក់​ទៀតហើយ បន្ទាប់ពី​មេ​ប៉េអឹម ស្រុក​ស្លាប់​

623
ចែករម្លែក

​ដោ​យ:វ​ណ្ណៈ​/ព្រះ​សីហ​នុ ៖ នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី ១៦​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​
​កា​រិ​យា​ល​យ័ និពន្ធគេ​ហ​ទំ​ព​រ័ Kmer Top News (KTN)​ទទួលបាន​នៅ​ដំណឹង​អកុសល ដ៏​ក្រៀមក្រំ មួយទៀត​ហើយ មកពី​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ដំណឹង​ដ៏​រន្ធត់​នេះ​គឺ លោកអនុសេនីយ៍ឯក ហេង ទូច នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​បានទទួល មរ​ណះ​ភាពម្នាក់​ទៀតហើយ ក្នុង​វ​យ័ ប្រមាណ ជាង​សែសិប​ឆ្នាំ បន្ទាប់ពីលោក​វ​រ​សេនីយ៍​ត្រី សំ សា​មាន មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​កំពង់​សិលា បាន​ស្លាប់កាលពី​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ​២០១៩ ដោយ​ជម្ងឺ​គាំងបេះដូង។​

​តាម​មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល​ឃុំ​កំពង់​សិលា បាន​ប្រាប់ថា លោកអនុសេនីយ៍ឯក ហេង ទូច គាត់​បាន​ឈឺ​រ៉ាំរ៉ៃប្រមាណ​​មួយអាទិត្យ​កន្លងមកហើយ​តែ គាត់​មិនបាន​ព្យាបាល​រួសរាន់​ទេ គាត់គិ​ត​តែ​ពី​ការងារ ច្រើនជាង​សុខភាព​គាត់។​

​ប្រភព​ដដែល​បន្ត​ថា គាត់​បានចេញ​ដំណើរ​ទៅផ្ទះ នៅ​ស្រុកកំណើត ឯ​ស្រុក​កៀនស្វាយ ភ្នំពេញ បន្ទាប់មកត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន​ចូលទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ហើយក៏​បាន ទួល​មរ​ណះ​ភាព​តែម្តង​។​

​មន្ត្រី​ដដែល​បាន​បន្ត​រថា សាកសព​ជនរងគ្រោះ ប្រហែលជា​យកទៅ​ធ្វើបុណ្យ នៅផ្ទះឯ​ស្រុក កៀនស្វាយ ភ្នំពេញ ច្រើនជាងយកមក​ធ្វើបុណ្យ​នៅស្រុក​កំពង់​សិលា។​

​ក្រុមហ៊ុន គេហ​ទំ​ព​រ័ KEN សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​​ផងដែរ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម