អ្នកណា​រើស​បាន​លិខិត​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង ប្រើប្រាស់​ដីធ្លី ទទួល​សា​គុណ​

1187
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក សុខ ដា​រ៉ា និង អ្នកស្រី ច័ន្ទ សេរី រស់នៅ​ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ បាន​ជ្រុះ​បាត់​លិខិត​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង ប្រើប្រាស់​ដីធ្លី លេខ ៦៣៥ សម​ជ របស់​សង្កាត់ ស្ទឹងមានជ័យ និង លេខ ១៨៥៨ ប​ជ​.​ម​ជ របស់​អភិបាលខណ្ឌ​មានជ័យ ចុះ​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១១ នៅពេល​កំពុងធ្វើដំណើរ​ពី​ផ្ទះ ទៅកាន់​បេនឡាន​មហោស្រព ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩ នេះ ។​


​លោក សុខ ដា​រ៉ា និង អ្នកស្រី ច័ន្ទ សេរី បានដាក់​ពាក្យ​ប្តឹងទៅ​នគរបាល សង្កាត់​លេខ ២ ក្រុងព្រះសីហនុ ដើម្បី ឱ្យជួយ​រក​លិខិត​ផ្ទែ​រ​សិទ្ធិ​នោះ​ហើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ រក​មិនទាន់​ឃើញ​នៅឡើយ ។​


​នៅ​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ នេះ អ្នកស្រី ច័ន្ទ សេរី បាន​ប្រាប់ រស្មី​កម្ពុជា ថា ប្រសិនបើ​លោកអ្នក​ណា​បាន​ប្រទះឃើញ ឬ រើស​បាន​លិខិត​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង ប្រើប្រាស់​ដីធ្លី ដូចដែល​បានលើកឡើង​ខាង​នេះ ទោះ​ជាមាន​ប្រឡាក់​ក៏ដោយ ក៏​សូម​មេ​ត្ត​ទាក់ទង​ទៅ​ទូរស័ព្ទ​លេខ ០៩២ ៦៥ ៦៧ ៦២ , ០៨១ ៥០ ២០ ០៤ ឬ ០១៦ ៨៧ ១៧ ៨៧ នោះ​អ្នកស្រី​នឹង​ជូន​សា​គុណ ៕ Kh/សរន

ពាក្យបណ្តឹង​ដែល​លោក សុខ ដា​រ៉ា និង អ្នកស្រី ច័ន្ទ សេរី ដាក់​ទៅ​នគរបាល សង្កាត់​លេខ ២ ក្រុង​ព្រះ​សី​នុ ( ​រូបៈ មេសា​ )

ទីតាំងផ្សាយពាណិជ្ជកម្ម