រថយន្ដ​កុងតឺន័រ​២​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​រងរបួស​អ្នកបើកបរ​ម្នាក់

636
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
រថយន្ដ​កុងតឺន័រ​២​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម្នាក់​រងរបួស​បាក់ជើង ចំណែក​រថយន្ដ​រង​ការខូចខាត​យ៉ាងដំណំ ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០១ និង ៣០ នាទី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវ​៥០ ម៉ែត្រ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ដ​កុង​តៃ​ន័​រ​មួយគ្រឿង ដែលមាន​ក្បាល​ពណ៌​ស (​ដឹក​ទូរ​ពណ៌​ក្រហម​ពីក្រោយ​) ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-02 95 បើកបរ​តាម​បណ្ដោយ​ផ្លូវ​៥០ ម៉ែត្រ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​បម្រុង​បត់​ត្រលប់​ថយ ក្រោយ​ក៏ត្រូវ​រថយន្ដ​កុង​តៃ​ន័​រ​មួយគ្រឿង​ទៀត​ដែលមាន​ក្បាល​ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​កណ្ដាល 3A 0949 បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វា​ង​មិនទាន់​ក៏​ជ្រុល​ទៅបុក​គូថ​រថយន្ដ ដែល​កំពុង​បត់​ត្រលប់​ថយក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​តៃកុង​គៀប​ជាប់ ក្នុងការ​ប៊ិន​រថយន្ដ​។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​គាស់​យក​តៃកុង​រថយន្ដ ដើម្បី​ជួ​យស​ង្គ្រាះ ។​ចំណែក​តៃកុង​រថយន្ដ​មួយគ្រឿង​ទៀត​បាន​ចុះ​រត់គេចខ្លួន​បាត់​ស​ម្រោ​ល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ទាក់ទង​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង និង​អូស​រថយន្ដ​ទៅកាន់​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម