ជម្រុញ​ឱ្យ​ក្រុម​ប្រតិ​ប​តិ្ត​សាខា​បន្ត​តាមដាន​និង​ស្រង់​ទិន្នន័យ​

540
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​មាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សាខា​ស្តីពី​ការត្រៀម​រៀបចំ​សន្និបាត​សាខា​អាណត្តិ​ទី​៥(២០១៩-២០២៥)​ក្រោម​អធិបតីភាព​លោកស្រី​ចឹក​ហេង​ប្រធាន​គណៈកម្មាធិការ​សាខា​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​ត្រៀម​រៀបចំ​របាយការណ៍​សក​ម្ម​ភាព​ហិរញ្ញវត្ថុ​និង​ឯកសារ​ពាក់ព័ន្ធ​និង​ដំណើរ​ការរៀបចំ​សន្និបាត​ដើម្បី​ដាក់ជូន​គណៈកម្មាធិការ​សាខា​ពិនិត្យ​។​នៅក្នុង​ឱកាស​នោះដែរ​លោកស្រី​ប្រធាន​គណៈកម្មាធិការ​សាខា​បាន​ជម្រុញ​ឱ្យ​ក្រុម​ប្រតិ​ប​តិ្ត​សាខា​បន្ត​តាមដាន​និង​ស្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ឱ្យបាន​ទាន់ពេលវេលា​និង​ត្រៀម​សម្ភារៈ​សម្រាប់​ឆ្លើយតប​ឱ្យមាន​ជាប្រចាំ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម