ហ្វី​លី​ព កូ​ទី​ញ៉ូ សុខចិត្ត​ទទួលយក​សំណើ​ខ្ចី​ជើង​ណាមួយ​ពី​ក្លិប លី​វឺ​ភូ​ល បន្ទាប់ពី​ឱកាស នៅ​ក្លិប​បា​សេ​ឡូ​ណា កាន់តែ​តិច​ទៅៗ​

526
ចែករម្លែក

កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) បាន​យល់ព្រម​ទទួលយក​សំណើ​ខ្ចី​ជើង ពី​ក្លិប លី​វឺ​ភូ​ល​(Liverpool) ។

​កូ​ទី​ញ៉ូ ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរចេញ បន្ទាប់ពី​មិនសូវ​មានឱកាស​បង្ហាញ មុខ​កាលពី​រដូវ​កាល​មុន ស្របពេល​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវបាន​គេ​ចាត់ទុកថា អាចជា​គោលដៅ​បន្ទាប់​។

​ការមកដល់​របស់​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) នៅ​ក្លិប Barcelona ទំនងជា​អាច​កាត់បន្ថយ​ឱកាស​របស់ កូ​ទី​ញ៉ូ នៅ​ក្លិប Barcelona បើទោះបីជា​ថា កីឡាករ បារាំង​រូបនេះ​ត្រូវ​ពាក់អាវ​លេខ​១៧​ជាជាង​លេង​៧ ដែល​អ្នកគាំទ្រ​ភាគច្រើន​គិតថា ខ្សែបម្រើ​ប្រេ​ស៊ី​ល​រូបនេះ​នឹង​បន្ត​នៅ​ជាមួយ​ពហុ​កីឡដ្ឋាន Camp Nou ក៏ដោយ​។​

​ទោះបីជា​យ៉ាងណា ការប៉ាន់ប្រមាណ​បន្ត​កើតមាន​ជុំវិញ​ការចាកចេញ​របស់ កូ​ទី​ញ៉ូ ស្របពេល​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ថ្នូរ​សម្រាប់​ការដោះដូរ ក្នុង​កិច្ចព្រមព្រៀង​នាំយក នី​ម៉ា ត្រឡប់មក​ក្លិប Barcelona វិញ​។

​ប៉ុន្តែ​នៅពេលនេះ ក្លិប Liverpool ជា​ជើងឯក​ឆេ​ម​ពាន​លី​ក​ទំនងជា​បាន​ចូលរួម​ប្រជែង យក​កីឡាករ​រូបនេះ​ផងដែរ ហើយ​ការវិល​ត្រឡប់មក​ធ្វើ​ការងារ​ជាមួយ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ត្រូវគេ​ជឿថា ជា​ក្តី​រំពឹង​របស់​ខ្សែបម្រើ កូ​ទី​ញ៉ូ ។

​កូ​ទី​ញ៉ូ បានផ្តល់​ការគាំទ្រ​ចំពោះ​សំណើ​ណាមួយ​ពី​ក្លឹប Liverpool ដែល​ចង់​នាំយក​ខ្លួន​ពី​ក្លឹប Barcelona ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​ពីរ​ឆ្នាំ ជាមួយនឹង​ជម្រើស​ទិញ​ផ្តាច់​៨៨​លាន​ផោន​។

​លោក គា ចូ​រ៉ាប​ឆេន (Kia Joorabchian) ជា​ភ្នាក់ងារ​របស់ កូ​ទី​ញ៉ូ បាន​ព្រលយ​ពាក្យ​ថា កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​នឹងមាន​ការលំបាក​ក្នុង​ការលេង​ឲ្យ​ក្លឹប​ណាមួយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក្រៅពី​ក្លិប Liverpool ដែល​បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Barcelona ក្នុងតម្លៃ​១៤២​លាន​ផោន​កាលពី​ខែមករា​ឆ្នាំ​២០១៨៕

ទីតាំងផ្សាយពាណិជ្ជកម្ម