ដក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ

1392
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ណុប ​ហេង ​ត្រូវបាន​ដក​ពី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ ដោយ​ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដើម្បី​រង់ចាំ​ទទួល​ភារកិច្ច​ថ្មី​។​

​នេះ​បើ​យោងតាម​សេចក្តីប្រកាស ​ចុះ​ថ្ងៃទី​១៦​ ខែកក្កដា​ឆ្នាំ​២០១៩ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​ចំណែក​លោក​បូរី​ វង្ស​សា​និត្យ​ អនុប្រធាននាយកដ្ឋាន​ហេដ្ឋា រចនាសម្ព័ន្ធ​សាធារណៈ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ​ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ ជំនួស​លោក​ណុប ហេង ៕S/​Ha

លោក​ណុប​ហេង
លោកបូរី វង្សសានិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម