​សមត្ថកិច្ច​ប​ញ្ជួ​ន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ករណី​គ្រឿងញៀន​

685
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ​កាលពី​ថ្ងៃទី​១៦​កក្កដា​ឆ្នាំ​២០១៩​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​តាម​សេចក្តីរាយការណ៍​ថា​បាន​លួ​ចតុ​ប្រជាពលរដ្ឋ​យកទៅលក់​និង​បាន​ប្រទូស​សា​រ៉ា​យ​ជាមួយ​ម្ចាស់​តុ​នៅក្បែរ​វត្ត​សែន​មនោ​រម្យ​បង្ក​ភាព​ភ្ញាក់ផ្អើល​។​

​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​លួ​ចតុ​នោះ​ដោយ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ថា​ជា​អ្នក​ជក់​ថ្នាំញៀន ក៏​សម្រេច​ឆែកឆេរ​លើ​ខ្លួនប្រាណ​និង​បាន​រកឃើញ​គ្រឿងញៀន​មួយចំនួន​។​ប្រភព​បាន​បន្តថា​កំឡុង​ពេលនេះ​សមត្ថកិច្ច​បានស្នើ​សុំ​ដីកាឆែកឆេរ​ផ្ទះជួល​ជនសង្ស័យ​តែម្តង​។​

​លោក​កាន់​ពេញ​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ​បានអោយដឹងថា​នៅ​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩​ស្ថិតនៅ​ផ្ទះជួល​ភូមិ​ដោះ​ក្រមុំ​សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឆែកឆេរ​ផ្ទះជួល​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​លាស់​ហាំ​សាស​ហៅ​(​អា​សាស​)​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ចាម​មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត : ភូមិ​បា​រ៉ែ​ន​ក្រោម​ឃុំ​ស្វាយ​ប្រទាល​ស្រុក​ស្អាង​ខេត្តកណ្ដាល ។​

​ស្នាក់នៅ​ផ្ទះជួល​:​ភូមិ​ដោះ​ក្រមុំ​សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​វត្ថុតាង​ដកហូត​បាន​:​សារធាតុ​ស​ង្ស​យ័​ថា​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន​៤ កញ្ចប់​តូច ។​សម្ភារៈ​មធ្យោបាយ​ឧបករណ៍​ដកហូត​បាន​រួមមាន​៖​ម៉ូតូ​ម៉ាក SIRIUS​ពណ៌​ខ្មៅ​ស្លាក​លេខ គ្មាន​ចំនួន​១​គ្រឿង​។

​ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន​។​ទូរ​សព្ទ័​ដៃ​ម៉ាក​BLUBOO​ចំនួន​១​គ្រឿង​និង​លោហៈធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ​(​កាឡៃ​)​។​​លោក​អធិការ​បន្តថា​ជនសង្ស័យ​និង​ត្រូវ​ប​ញ្ជួ​ន​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម