​ជនសង្ស័យ​មួយក្រុម​ប្រើ​ហិង្សា​លើ​កម្មករ​កាប់​គោ​ម្នាក់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

485
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ដោយ ត្រូវ​នឹង​ដុំថ្ម​ ហើយ​កាប់​ជាច្រើន​កាំបិត​និង​មានការ​ផ្ទុះអាវុធ​ចំនួន​បី​គ្រាប់​ ​បង្ក​ការភ្ញាក់ផ្អើល​​នៅក្នុង​ភូមិ​ដើម​គ​ ​សង្កាត់​ជ្រោយចង្វាខណ្ឌ​ជ្រោយចង្វា កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​។​

ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ​ហៀ​ត ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ ​មុខរប​រកម្មករ​កាប់​គោ ​ស្នាក់នៅ​កន្លែង​កាប់​គោ​ ក្នុងភូមិ​ដើម​គសង្កាត់​ជ្រោយចង្វាខណ្ឌ​ជ្រោយចង្វា​។​ជនសង្ស័យ​ម្នាក់​ដែល​ជនរងគ្រោះ​ស្គាល់ឈ្មោះ​ដា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ​ធ្លាប់​រស់នៅ​ជា​ក្មេង​មណ្ឌលកៀន​ឃ្លាំង​។​

​ក្រោយមក​​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែង​កើត​ហ​តុ​បាន​យក​សម្បក​គ្រាប់​និង​សួរ​នាំទៅ​បក្ខពួក​ជនរងគ្រោះ​ ហើយ​ឱ្យទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វាដើម្បី​ដាក់ពាក្យ​បណ្តឹង​និង​កំណត់​មុខសញ្ញា​ដើម្បី​តាម​ចាប់​យកមក​ដាក់ទោស​​តាមផ្លូវ​ច្បាប់​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម