​រថយន្ត​លុ​ច្ស​ស៊ី​ស​ពីរ​គ្រឿង​បុក​គ្នា​ បណ្ដាលឱ្យ​ខូចខាត​យ៉ាង ដំណំ​

523
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​បើករថយន្ត​យ៉ាង​លឿន​ ខណៈ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ បណ្តា​លឲ្យ​ប៉ើង​វិល​មួយ​ជុំ​ រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ​តែ​មិន​បង្ក​ឱ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៤៣​កែង​និង​ផ្លូវ​២៧៨​ក្នុង​សង្កាត់​អូឡាំ​ពិ​ក ​ខណ្ឌ​បឹង​កេងកង​​កាលពី​យប់​ថ្ងៃទី​១៦​ខែ​កក្ក​ដា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ចុះ​វាស់វែង​ស្ទូច​រថយន្ត​ទាំងពីរ​គ្រឿង​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម