ត្រាំ​និយាយថា គាត់​អាច​នឹង​វាយ​ពន្ធ​ច្រើន​ថែមទៀត​លើ​ចិន ប្រសិនបើ​គាត់​ចង់​

616
ចែករម្លែក

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ជាថ្មី​ថា​លោក​អាច​នឹង​វាយ​ពន្ធ​បន្ថែមទៀត​លើ​ការ​នាំចូល​របស់​ចិន​ប្រសិនបើ​គាត់​ចង់ បន្ទាប់ពី​សន្យាថា​នឹង​ផ្អាក​លើ​ការដំឡើង​ពន្ធ​បន្ថែមទៀត​នៅក្នុង​បទ​ឈប់​វាយ​ពន្ធ​បណ្តោះអាសន្ន​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​លោក​បាន​ឈានដល់​ការសម្រេច នៅពេល​ជួប​ជាមួយ​លោក​ស៊ី ជីន​ពីង​កាលពី​ខែ​មុន​។​

​លោក​ត្រាំ​និយាយថា “​ទាក់ទង​នឹង​ចិន យើង​មាន​ផ្លូវ​វែងឆ្ងាយ​ក្នុងការ​អនុវត្ត​ការទារ​ពន្ធគយ​បន្ថែម ប្រសិនបើ​យើង​ចង់​។ យើង​មាន​ទំនិញ​តម្លៃ ៣២៥ ពាន់​លាន​ដុល្លារ​ទៀត ដែល​យើង​អាច​វាយ​ពន្ធ ប្រសិនបើ​យើង​ចង់​។ ដូច្នេះ​យើង​កំពុងនិយាយ​ទៅកាន់​ចិន​អំពី​កិច្ចព្រមព្រៀង​មួយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​មិន​ធ្វើឱ្យ​ខូច​កិច្ចព្រមព្រៀង​ដែល​យើង​មាន​”​។​

​លោក​ត្រាំ​និង​លោក​ស៊ី​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​វាយ​ពន្ធ​ដាក់គ្នា​បណ្តោះអាសន្ន​និង​បាន​ព្រមព្រៀង​បន្តធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម​បន្ទាប់ពី​ជួបគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ជប៉ុន​កាលពី​ចុងខែ​មិថុនា ដោយ​ទម្លាយ​ភាពជាប់គាំង​រយៈពេល​៦​សប្តាហ៍​។ ប្រធានាធិបតី​អាម៉េរិក​បាន​និយាយថា លោក​នឹង​ផ្អាក​ការ​គំរាម​វាយ​ពន្ធ​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ហើយ​លោក​ស៊ី​បាន​ព្រមព្រៀង​ទិញ​ទំនិញ​កសិកម្ម​របស់​អា​ម៉េ​រិ​ក​ក្នុង​បរិមាណ​ដ៏​ច្រើន​ដើម្បី​ជាការ​ដោះដូរ​គ្នា​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ថា​អាម៉េរិក​អាច​នឹង​វាយ​ពន្ធ​ច្រើន​ទៀត​លើ​ចិន ប្រសិនបើ​គាត់​ចង់

ទីតាំងផ្សាយពាណិជ្ជកម្ម