​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​បណ្តាលឱ្យ​នារី​ម្នាក់​របួសធ្ងន់​

530
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្ដាលឱ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​studio​បាយ័ន​បណ្ដោយ​ផ្លូវ​371​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​១​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​និង​ទាក់​ទង់​រថយន្ត​សង្គ្រោះ​មក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះបន្ទាន់​។​ចំណែក​ម៉ូតូ​ជនរងគ្រោះ​ឱ្យ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​មួយ​រង់ចាំ​សាច់ញាតិ​ជនរងគ្រោះ​មក​ទទួលយក​ទៅវិញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម