អាវុធហត្ថ​ស្រុក​ថ្មពួក​បង្ក្រាប​ករណី​រថ​យន្ត​ដឹកឈើ​ក្រញូង​ រឹបអូស​២៨​ដុំ បញ្ជូន​ឲ្យ​តុលាការ​

495
ចែករម្លែក

ដោយ:ប​. ជ័យ /បន្ទាយមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ស្រុក​ថ្មពួក​បង្ក្រាប​ករណី​រថ​យន្ត​ដឹកឈើ​ក្រញូង ដោយ​រឹបអូស​២៨​ដុំ បញ្ជូន​ឲ្យ​តុលាការ​កាលពី​ថ្ងៃទី​១៧​ខែកក្កដា។ការបង្ក្រាប​នោះ​កាលពី​ថ្ងៃទី​១៥ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងក្រោយ​ស្រះ​ទឹក ស្ថិតក្នុង​ភូមិ​ដងរែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឈរជើង​ក្នុងភូមិ​សាស្ដ្រ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន បាន​ចុះ​ធ្វើ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​រឹបអូស​បាន​រថយន្ត ១​គ្រឿង​ម៉ាក កាមរី ពណ៍​ប្រ​ផះ សេរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ​ភ្នំពេញ ២M-៧២៩៦ ផ្ទុក​ឈើ​ក្រ​ញ៉ូ​ង​ចំនួន ២៨​ដុំ ស្មើរ​នឹង ២២៨​គី​ឡូត៍​ក្រាម ។​

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់ ហើយ​ទុក​រថយន្ត​ចោល​នៅ​ចំណុចកើតហេតុ​ខាងលើ។ ​ក្រោយពី​ធ្វើការ​ដកហូត​វត្ថុតាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​វត្ថុតាង​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឯ​សំណ​។​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​បន្ត​។​

ក្នុង​បញ្ជារ​នៃ​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន ប៊ិន មេបញ្ជាការ​កងរាជ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​កំលាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​អនុវត្តន៍​តាម​បទ​បញ្ចា និង​វិធានការ​ដ៏​តឹងរឹង របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ចា​ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​ពោលគឺ​ត្រូវ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ជួប​គ្រោះ មហន្តរាយ​ជាយថាហេតុ ត្រូវ​ចាត់តាំង​កម្លាំង​ចេញ​ល្បាត និង​ការពារ​តាម​គោលដៅ​សំខាន់ៗ និង​ទីប្រជុំជន។​

ចាត់តាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រុករក​មុខសញ្ញា​ជនល្មើស ត្រូវអនុវត្ត បង្ការ បង្ក្រាប​បទ ល្មើស​ធនធាន​ធម្មជាតិ ដូចជា ការកាប់​ព្រៃឈើ​ខុសច្បាប់ កាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ រុករក​រ៉ែ​ខុសច្បាប់ចាប់ ឬ​នាំ​សត្វព្រៃ​ខុសច្បាប់ និង​បទល្មើស​នេសាទ​ខុសច្បាប់​ជាដើម​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម