ម៉ាឡេស៊ី រឹបអូស​ប្រាក់​២៤០​លាន​ពី​ក្រុមហ៊ុន​ចិន​ដោយសារ​អនុវត្ត​គំរោង​យឺតយ៉ាវ​

960
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​កក្កដា​ថា ម៉ាឡេស៊ី​បាន​រឹបអូស​យក​ប្រាក់​ជាង​១​ពាន់​លាន​រីង​ហ្គី​ត​(២៤៣,៥​លាន​ដុល្លា​) ពី​គណនី​​ធនាគារ​មួយ​របស់​ក្រុមហ៊ុន​រដ្ឋ​ចិន​China Petroleum Pipeline Engineering (CPP)​ដោយសារ​តែ​គំរោង​សង់​បំពង់​បង្ហូរ​ប្រេង​និង​ហ្គាស​មិនទាន់​សំរេច​សមស្រប​តាម​ប្រាក់​​ដែល​បាន​បង់​ហើយ​។​

​ការ​រឹបអូស​យក​ប្រាក់​នេះ​កើតឡើង​ជិត​១​ឆ្នាំ​បន្ទាប់ពី​ម៉ាឡេស៊ី​បាន​ផ្អាក​គំរោង​បំពង់​បង្ហូរ​ប្រេង​និង​ហ្គា​ចំនួន​២ តំលៃ​២,៣​ពាន់​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន​CPP​ជា​អ្នកម៉ៅការ​សង់​។​CPP​ជា​អង្គភាព​មួយ​របស់​ក្រុមហ៊ុន​ថាមពល​រដ្ឋ​China National Petroleum Corp​។​

​មហា​ធៀ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​ខ្ញុំ​យល់​ថា​លុយ​៨០​នៃ​គំរោង​ត្រូវបាន​បង់​រួចហើយ តែ​ការងារ​ទើប​សំរេចបាន​១៣​ភាគរយ​។​ដូច្នេះ​រដ្ឋាភិបាល​មាន​សិទ្ធិ​ទាមទារ​លុយ​ទាំង​​នេះ​មក​វិញ ដោយសារ​គំរោង​ត្រូវ​បាន​លុបចោល​»​។​

​ទោះជា​យ៉ាងណា ក្នុង​សារ​តាម​អ៊ីម៉េល​មួយ​CPP​បាន​និយាយថា​ខ្លួន​បាន​ដឹងថា​ក្រុមប្រឹក្សា​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​បាន​បញ្ជា​អោយ​ផ្ទេរ​មូនិ​ធិនិង​ថា​«​វា​ត្រូវ​បាន​ធ្វើឡើង​​ដោយ​ក្រុមហ៊ុន​មិន​បានដឹង​។​CPP​បច្ចុប្បន្ន​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទទួលបាន​ព័ត៌មាន​និង​យល់​មូលដ្ឋាន​នៃ​ការផ្ទេរ​នេះ​។​ពេល​ទទួលបាន​ព័ត៌មាន​បន្ថែម​CPP​នឹង​ចាត់វិធានការ​ចាំបាច់​និង​សមស្រប​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន​»​។​

​សូមបញ្ជាក់ថា​នៅ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​CPP​ទទួលបាន​កុងត្រា​ពី​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សាក់ ដើម្បី​ស្ថាបនា​បំពង់​បង្ហូរ​ប្រេង​ប្រវែង​៦០០​គីឡីម៉ែត្រ តាម​ឆ្នេរ​ខាង​​លិច​នៃ​ឧបទ្វីប​ម៉ាឡេស៊ី និង​បំពង់​បង្ហូរ​ឧស្ម័ន​ប្រវែង​៦៦២​គីឡូម៉ែត្រ​នៅ​ក្នុង​រដ្ឋ​សា​បា នៅលើ​កោះ​ប័រណេ​អូ​។​

​តែ​គំរោង​ទាំង​២​ត្រូវ​មហា​ធៀ ផ្អាក​កាលពី​ខែកក្កដា ឆ្នាំមុន ក្រោយពី​លោក​ឈ្នះឆ្នោត​ទម្លាក់​លោក​ណា​ជីប​ពី​អំណាច​នៅ​ឆ្នាំ​២០១៨​។​លោក​បាន​ព្យាយាម​ចរចា​គំរោង​នានា​ឡើង​​វិញ ឬ​លុបចោល​អ្វី​ដែល​លោក​ហៅថា​«​គំរោង​មិន​ត្រឹមត្រូវ​របស់​ចិន​»​ដែល​អនុញ្ញាត​ដោយ​លោក​ណា​ជីប ។​

​នៅ​ឆ្នាំ​នេះ ម៉ាឡេស៊ី​និង​ចិន​បាន​ព្រមព្រៀង​គ្នា​បន្ត​គំរោង​ផ្លូវដែក​តំលៃ​រាប់​ពាន់​លាន​ដុល្លារ ក្រោយ​ពី​ចរចា​កាត់បន្ថយ​ថ្លៃ​សាងសង់​វា​បាន​ជិត​១​ភាគ​៣​មក​នៅត្រឹម​៤៤​ពាន់​លាន​​រីង​ហ្គី​ត​៕​ដោយៈ​វាសនា​

មហា​ធៀ កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា​លោក​មិន​ខ្វល់​នឹង​ផលវិបាក​បណ្តាល​មក​ពី​ការ​រឹបអូស​ប្រាក់​នេះ​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម