ទើប​រៀបការ​ជាង​១​ខែ អន់ចិត្ត​ខឹង​ប្តី​ហាម​ចុច​ទូរស័ព្ទ​លេង សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន

1470
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
ស្ត្រី​វ័យក្មេង​ម្នាក់​ទើប​រៀបការ​ថ្លោ​ង​ថ្មី អ្វីដែល​មិន​នឹកស្មាន​ដល់ ចិត្ត​មិន​ស្តាយស្រណោះ​នូវ​អាយុជីវិត​ខ្លួនឯង បន្ទាប់ពី​អាក់អន់ចិត្ត រឿង​ប្តី​ហាម ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក ហ្គេម បែរជា​សម្រេចចិត្ត​បញ្ចប់ជីវិត ដោយ​ចងក​សម្លាប់ខ្លួន បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​បន្ទប់​ជួល​លេខ​១៧ ផ្លូវ​បេតុង ក្រុម​១ ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ស្ត្រី​ខាងលើ​មាន ឈ្មោះ ងឿ​ន សុខ​លីដា អាយុ​១៩​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ប្តី​ឈ្មោះ មុត សុខ​ណា អាយុ​២៧ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​របស់​ខ្ទុ​ម ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត កំពត​។​

​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ទើបតែ​រៀបការ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​ថ្មីៗ​នេះ​ទេ ដោយ​ស្នាក់​នៅក្នុង​បន្ទប់​ជួល​ខាងលើ ២​គ្រួសារ​ជុំគ្នា ហើយ​មុន​កើតហេតុ កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ យប់​ជ្រៅ​ទៅហើយ ស្ត្រី​រងគ្រោះ នៅ​ដេក​ចុច​លេង​ទូរស័ព្ទ លេង​ហ្គេម ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវបាន​ប្តី​ហាម​ហើយ​ហាម​ទៀត ប្រពន្ធ​មិន​ស្តាប់ គិតតែ​ពី​ចុចៗ ក៏​តឹង​មាត់​ដាក់គ្នា​មួយ​ប្រ៉ា​វ ហើយ​ចូលដេក​រៀងខ្លួន លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៧​នេះ ជនរងគ្រោះ​មិន​ទៅធ្វើ​ការងារ​ទេ ដោយ​ប្រាប់​បងប្អូន ប្តី ថា​ចង់ទៅ​ស្រុក ហើយ​ប្តី បងប្អូន​ក៏​នាំគ្នា​ចេញទៅ​ធ្វើការ​អស់​ទៅ លុះដល់​វេលា​ម៉ោង​១១​និង​១៥​នាទី ក្រុមគ្រួសារ បងប្អូន ប្តី ដើរ​មកដល់​បន្ទប់​ជួល រុញ​ទ្វារ​ចូល វ៉ា​ក់​អើ ពុទ្ធោ ! នាង​ចងក​សម្លាប់ខ្លួន ដោយ​យក​ក្រមារ​ចង់ភ្ជាប់​នឹង​ចម្រឹង​ដែក​ឡៅតឿ ស្រែក​ឆោឡោ នាំគ្នា​ស្រាយ កាត់ ក្រមា​ទម្លាក់ ចុះ​វិញ ក៏​មិនអាច​មានជីវិត​ឡើងវិញ​បានដែរ រាយការណ៍​ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ចុះ​ពិនិត្យ​ជាក់ស្តែង ។​

​តាម​សម្តី​ស្ត្រី​ឈ្មោះ សុខ សោភា អាយុ ៣២​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ត្រូវ​ជាង​បង ស្នាក់នៅ​បន្ទប់​ជាមួយគ្នា បាន​ឲ្យ​ដឹងថា នាង​មាន​បងប្អូន​ចំនួន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ ប្អូនស្រី​រងគ្រោះ​ជា​កូន​ទី​៥ ។​

​តាម​ប្រភព​ផ្សេង​មួយទៀត​បាន​ឲ្យ​ដឹងថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ សា​ម៉ី​ខ្លួន ខាង​ស្រី​មិន​ពេញចិត្ត រៀបការ​ជាមួយ ប្តី​ឈ្មោះ មុត សុខ​ណា ទេ តែដោយសារ​ឪពុកម្តាយ​បង្ខំ ទើប​រៀបការ​បំពេញមុខ​ម្តាយ​ទៅ ហើយ​ការរស់នៅ រវាង​ប្តី​ប្រពន្ធ ភាគី​ប្រពន្ធ​ក្និ​ក្នក់​ច្រើន មិន​តម្រូវ​ចិត្ត​ប្តី​ឡើយ ក្រោយពី​អន់ចិត្ត រឿង​ហាម​ចុច​ទូរស័ព្ទ រហូតដល់ សម្រេច​បញ្ចប់ជីវិត​បែបនេះ ។​

​សាកសព​ក្រោយពី​សមត្ថកិច្ច​ជំនាញ គ្រូពេទ្យ ពិនិត្យ​កោសល​វិច័យ​រួច ឃើញថា​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត ដោយ​ខ្លួនឯង រួច​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ឯ​ស្រុកកំណើត​៕ ល​