ប្រធាន​គណៈកម្មាធិការ​មហា​ជំរុញ​ដល់​រដ្ឋបាល​ខេ​ត្រូវខិតខំ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ ខេត្តក្រចេះ​

593
ចែករម្លែក

ដោយ​: សេង​ឃួន​
​ក្រចេះ​:
លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ ដែលជា​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា រួម​ដំណើរ អ​ញ្ចើ​ញ​ចុះ​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តក្រចេះ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​ខេត្ត នៅក្នុង​សាលប្រជុំ​របស់​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។

​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ​បានបញ្ជាក់​ក្នុង​គោលបំណង​៖

១៖ ស្វែងយល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​ប្រជាសាស្ត្រ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​

២៖ កិច្ចការ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព ព្រមទាំង​ដំណើរការ របត់​ការងារ​ថ្មី​តាម​គម្រោង ការងារ​នគរបាល​នឹង​សហគមន៍​។

៣៖ ការងារ​វិមជ្ឈការ វិសហមជ្ឈការ ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​និង ការ​គាំពារ​សង្គម តាមរយៈ​ដំណើរការ​អនុវត្ត​កម្មវិធី​សង្គហ​ទាន​សង្គម ។​

៤៖ ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ​នៃ​គ្រួសារ​ក្រីក្រ​។​

៥៖ ការងារ​អន្តោប្រវេសន៍ ,​ការងារ​ទំនាក់ទំនង​និង​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​។

៦៖ ការងារ​គ្រប់គ្រង​ពន្ធនាគារ​និង​ដំណើរការ​វាយតម្លៃ​លើ​បណ្ឌិត​ក្នុងការ​បន្ធូរបន្ថយ ទោស និង​លើកលែងទោស​។

៧៖ ស្ថានភាព​រស់នៅ​និង​កិច្ចការពារ​ព្រំដែន​របស់​កងកម្លាំង​វរៈ​ការពារ​ព្រំដែន នៃ​កងកម្លាំង​នគរបាលជាតិ និង​កងយោធពល​ខេមរៈភូមិន្ទ រួមទាំង​កិច្ចសហការ​ជាមួយ​កម្លាំង សមត្ថកិច្ច​នៃ​ប្រទេសជិតខាង តាមរយៈ​ការផ្ដល់​សញ្ញា​ជាមុន​ឱ្យទាន់​ពេលវេលា​។​

៨៖ ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ស្ដីពី ការផ្ទុះ​រាតត្បាត​នៃ​ជំងឺឆ្លង​។​

៩៖ ការបំពុល​បរិស្ថាន​ឆ្លងកាត់​ព្រំដែន​និង​ការជួញដូរ​គ្រឿងញៀន​ជាដើម និង​បញ្ហា​ប្រឈម​និង​សំណូមពរ ។​

​លោក​អភិបាល​ខេត្តក្រចេះ​បញ្ជាក់ទៀតថា​អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន​ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​កន្លងមក និង​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ព្រមទាំង​បញ្ហា​ប្រឈម​នឹង​សំណូមពរ​នានា ដែល​រដ្ឋបាលខេត្ត បាន​ជួបប្រទះ​កន្លងមក និង​កំពុង​បាន​ខិតខំ​ជម្រុញ​ការអភិវឌ្ឍន៍​ជាប្រចាំ​ផងដែរ ។​

​លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា ក៏បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខេត្តក្រចេះ ដែល​បានធ្វើការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក៏ដូចជា​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ ដោយ​អនុវត្តតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​បាន​ណែនាំ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់ ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ទ្វេ​រដង ឲ្យ​សក្តិ​សមនូវ​អ្វីដែល​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​សេចក្តីទុកចិត្ត​។ និង​ត្រូវ​គិតថា​ខ្លួន​ត្រូវធ្វើ​អ្វី​បន្តទៀត​សម្រាប់​អាណត្តិ​នេះ និង​ត្រូវ​អនុវត្តតាម​ផែនការ​៤​ចំនុច​៖ គឺ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​នយោបាយ ធ្វើ​ឲ្យ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​មាន​ធូរធា​តាមរយះ​វិស័យ​កសិកម្ម កាត់បន្ថយ​ភាពក្រីក្រ និង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទៅតាម​សំណើ​សំណូមពរ បញ្ហា​ប្រឈម​ប្រចាំថ្ងៃ និង​ប​ញ្ច្រា​ប​ការងារ​យល់ដឹង​ពី​ស្ថានភាព​ទូទៅ​របស់​សង្គម និង​ការ​មក​ទទួល​សេវា​ផ្សេងៗ​និង​ជាសំខាន់​ត្រូវមាន​ការប្រុងប្រយ័ត្ន​លើ​ការងារ​ធ្វើ​អត្តសញ្ញាណ​បណ្ណ ឬ​លិខិត​ឯកសារ​ផ្សេងៗ ការងារ​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​គ្រឿងញៀន និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​ត្ថិ​ភាព​ទាំង​៩​ចំណុច​។​

​លោក​ក៏បាន​មានប្រសាសន៍​បន្ថែមថា មន្ត្រី​ក្រោម​ឳ​វាទ​និង​ប្រជាពលរដ្ឋ គឺជា​អ្នកទទួល​សេវា​។ បញ្ជាក់ដែរថា ៖ គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា នឹងត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៤ គណៈកម្មការ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម នឹង​ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​។ ក្រោម​ប្រធានបទ «​តួនាទី ភារកិច្ច​ក្នុងការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មកា​រ​/​គណៈកម្មាធិការ​ការពា​រ​ជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា​ប្រទេស​ទាំងបី ក្នុង​ការកសាង​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព និង​មិត្តភាព​»៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម