ដំណាំ​ដំឡូង​មី​នៅ​ឃុំ​អូរ​ស្វាយ​ស្រុក​កំពង់សៀម​ប្រឈម​នឹង​ជំងឺ​រួញ​ស្លឹក​ច្រើន​ហិកតា​

603
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: ដំណាំ​ដំឡូង​មី​ប្រមាណ​ជាង ២០​ភាគរយ នៃ​ផ្ទៃដី​ចម្ការ​សរុប​ចំនួន ២៥០ ហិកតា​នៅ​ឃុំ​អូរ​ស្វាយ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​បាននិងកំពុង​ប្រទះ​បញ្ហា​ជំងឺ​រួញ​ស្លឹក​ដែល​ភាសា​បច្ចេកទេស​ហៅថា​«​ម៉ូ​សេ​អ៊ិ​ច​»​ក្រោយពី​ដាក់​ដាំ​លូតលាស់​បាន​អាយុ​ពី ពីរ ទៅ​បី ខែ​នោះ​។

ប៉ុន្តែ​ខាង​មន្ត្រី​ជំនាញ​បាន​ថា​ពុំទាន់​ថ្នាំ​កម្ចាត់​មេរោគ​បាន​នៅឡើយ​ទេ​និង​បាន​ដំបូល​ន្មា​ន​ឱ្យ​កសិករ​ជា​ម្ចាស់​ថាបើ​ដំឡូង​មាន​មើម​គួរ​ទុក​ប្រមូល​ផល​។​តែបើ​អត់​មើម​ឬ​នៅ​ដើម​តូច​គួរ​ភ្ជួរ​ចោល​ហើយ​ជ្រើសរើស​ពូជ​ដាំ​ដុះ​សាជាថ្មី​ឡើងវិញ​។​

​លោក​ក្រូច​ឆាន​ជា​កសិករ​នៅ​ភូមិ​ព្រៃ​ចក្រី​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​កក្កដា​ថា​គ្រួសារ​លោក​ក៏​ដូច​គ្រួសារ​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ផ្សេងទៀត​បាន​ទៅ​ទិញ​ពូជ​ដើម​ដំឡូង​មី​ពី​ប្រទេស​វៀតណាម​យកមក​ដាក់​ដាំ​ពេលនេះ​បាន​អាយុ​៨០​ថ្ងៃ​ហើយ​។​ដោយបាន​ចុះ​មាន​មើម​ប៉ុន​កូន​និង​ម្រាមដៃ​ខ្លះ​លើដី​ចំនួន ប្រាំមួយ ហិកតា​ចំនួន ពីរ កន្លែង​។​

​បុរស​ជា​កសិករ​មាន​វ័យ​៦៣​ឆ្នាំ​ដែលមាន​បទពិសោធ​ន៍ខា​ង​ដំណាំ​ដំឡូង​មី​ចំនួន​បី​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​ខណ​:​នេះ​បែរជា​ជួប​បញ្ហា​ជំងឺ​រុញ​ស្លឹក​ប្រហែល​៤០​ភាគរយ​នៃ​ចម្ការ​ទាំងមូល​បណ្តាល​ឲ្យ​ដើម​របស់​ដំឡូង​លូតលាស់​យឺត​ជាង​ដើម​ដំឡូង​ដែលមាន​សុខភាព​ល្អ​គឺ​គ្រួសារ​លោក​ក៏​ដូច​គ្រួសារ​ចម្ការ​ជិតខាង​គ្មាន​វិធី​ព្យាបាល នឹង​ទុក​ឲ្យ​ជំងឺ​រួញ​ស្លឹក​នេះ​រហូត​ដល់ពេល​ប្រមូល​ផល​នៅក្នុង​រង្វង់ បួន ទៅ ប្រាំមួយ ខែ​ខាងមុខ​ទៀត​។​

លោក​ក្រូច​ឆាន​បាន​បន្តថា​ប៉ុន្តែ​នាម​លោក​ជា​មេភូមិ​ព្រៃ​ចក្រី​បានកត់សម្គាល់​តាមរយ​:​ការដាំដុះ​ដំឡូង​មីនេះ​បាន​បង្ហាញថា​ជំងឺ​រួញ​ស្លឹក​លើ​ដំណាំ​មួយ​នេះ​ហាក់​គ្រាន់តែ​ការលូតលាស់​យឺត​និង​ទិន្នផល​ថយចុះ​បន្តិច​។​ទោះជា​យ៉ាងណា​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​ជួយផ្តល់​ប​ច្ចេកទេស​ព្យាបាល និង​ជួយ​រក​ពូជ​ដើម​ដំឡូង​មី​ដែល​ធុន​នឹង​ជំងឺ​រួញ​ស្លឹក​នេះ​។​

​លោក​ជា​ស៊ា​ង​ហេង​មេឃុំ​អូរ​ស្វាយបាន​ឲ្យ​ដឹងថា​ពិតជា​មាន​ជំងឺ​រួញ​ស្លឹក​រាតត្បាត​លើ​ដើម​ដំឡូង​មី​មែន​ក្នុង​ចម្ការ​របស់​កសិករ​ប្រមាណ​ជាង ២០​ភាគរយ នៃ​ផ្ទៃដី​ចម្ការ​ដំណាំ​ដំឡូង​មី​សរុប​ទូទាំង​ឃុំ ចំនួន ២៥០ ហិកតា​។ ក៏​សូម​ឲ្យ​មន្ត្រី​ជំនាញ​ខាង​ដំណាំ​កសិកម្ម​ចុះជួយ​ធ្វើ​បទ​បង្ហាញ​ដល់​កសិករ និង​ផ្តល់​វិធី​ការពារ​ជំងឺ​ខាងលើនេះ​ដើម្បី​ឲ្យ​ដំណាំ​ដំឡូង​ដុះ​លូតលាស់​ល្អ​និង​ផ្តល់​ទិន្នផល​ខ្ពស់​ដូច​ធម្មតា​ឡើងវិញ​។​

លោក កាតំ​ម សូ​ណាវ​ណ្ណ​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ជំងឺ​រួច​ស្លឹក​លើ​ដើម​ដំឡូង​មីនេះ​ឈ្មោះ​«​ម៉ូ​សេ​អ៊ិ​ច​»​ដែល​បង្កឡើង​ដោយ​ភ្នាក់ងារ​ចម្លង​សត្វ​រុយ​ពណ៌​សបាន​បំផ្លាញ​ធ្វើ​ឲ្យ​រួញ ការលូតលាស់​ខ្សោយ គឺ​យើង​នៅ​ពុំទាន់​មាន​វិធី​កម្ចាត់​ពពួក​មេរោគ​នេះ​ទេ​។ ដោយ​ជំងឺ​នេះ​បាន​ចូលមក​យាយី​ដល់​ចម្ការ​កសិករ​តាមរយ​:​ការឆ្លង​ពី​ដើម​ដំឡូង​មី​បាន​ទិញ ឬ​ជាវ​ពី​ប្រទេសជិតខាង​តាំងពី​ឆ្នាំ ២០១៧​នោះ​។​

​លោក សូ​ណាវ​ណ្ណ បាន​បន្តថា ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​« ម៉ូ​សេ​អ៊ិ​ច »​លើ​ចម្ការ​ដំឡូង​មីនោះ ចូរ​កសិករ​ជា​ម្ចាស់​ចម្ការ​នីមួយៗ ចាំបាច់​ត្រូវ​ជ្រើសរើស​ពូជ​ណា​ដែល​គ្មាន​ប្រវត្តិ​ផ្ទុក​ជំងឺ​នេះ​។ ប្រមូល​កាកសំណល់​ឬ​កំណាត់​ដើម​ដំឡូង​ដែល​កើត​ជំងឺ​យកទៅ​ដុតចោល​ឬ​ជីក​កប់​ក្នុង​ដី​និង​ត្រូវ​សម្អាត​ចម្ការ​ដោយ​ប្រើប្រាស់​កំបោរថ្ម​ដើម្បី​បង្ការ​មេរោគ​និង​បង្កើន​គុណភាព​ដី​គឺ​យ៉ាងហោចណាស់ មួយ ហិកតា ៥០ គីឡូក្រាម​។​

​មន្ត្រី​ជំនាញ​រូបនេះ​បាន​បន្ថែមថា​មួយវិញទៀត​បើ​ពិនិត្យឃើញ​ចម្ការ​មាន​ដើម​ផ្ទុក​ជំងឺ​រួញ​ស្លឹក​«​ម៉ូ​សេ​អ៊ិ​ច​»​ខណ​:​ដែល​ដើម​ដំឡូង​នៅ​តូច​ឬ​ពុំទាន់​មាន​ចេញ​មើម​នោះ​សូម​កាប់​ឬ​ភ្ជួរ​លុប​បំផ្លាញចោល​ហើយ​ជ្រើសរើស​ពូជ​ថ្មី​ដាំ​ដុះ​ឡើងវិញ​។​ផ្ទុយ​មកវិញ​បើ​បន្ត​ទុក​នោះ​គឺ​ជំងឺ​នេះ​នឹង​ឆ្លង​រាលដាល​រួញ​ស្លឹក​ពេញ​ចម្ការ​តែម្តង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម