​ដោះលែង​បុរស​ជា​ប្តី​ដែល​ពាក់ព័ន្ធ​ស្នេហា​ត្រីកោណ​ស្ត្រី​ជា​ប្រពន្ធ​ថា​នឹង​ប្តឹង​ប៉ូលីស​នោះ

792
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​ប៉ូលីស​ក្រុង​បាន​លុង​កាលពី​ថ្ងៃទី​១៤​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​បានសម្រេច​ដោះលែង​មន្ដ្រី​សាធារណការ​ខេត្ដ​រតនគិរី​ម្នាក់​ឱ្យមាន​សេរីភាព​វិញ​ក្រោយពី​ប្រពន្ធ​ប្ដឹង​រឿង​ស្នេហា​លួចលាក់​ជាមួយ​ស្រី​ផ្សេង​អស់​ពេល​ជិត​បី​ឆ្នាំ​។​ដើមបណ្ដឹង​ថា​មិន​សុខ​ចិ​ត្ដ​ការសម្រេច​ដោះលែង​ប្ដី​កំហូច​នោះឡើយ​ហើយ​លោកស្រី​នឹង​ប្ដឹង​ប​ប៉ូលីស​នោះ​។​

មន្ដ្រី​សាធារណ​ការដែល​ប៉ូលិស​ដោះលែង​នោះ​មានឈ្មោះ​ទុន​ដា​រ៉ា​ជា​ប្រធានការិយាល័យ​គណ​:​ន័យ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​រតនគិរី​និង​ជា​អតីតមន្ដ្រី​បម្រើការ​នៅ​មន្ទីរ​សា​កា​សាធារណការ​ខេត្ដ​ស្ទឹងត្រែង​។​

គួររំលឹកថា​កាលពី​ថ្ងៃទី​១៣​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​លោកស្រី​ពួយ​ចាន់​សុ​គុណ​បានដាក់​ពាក្យ​ប្ដឹងទៅ​ប៉ូលីស​ក្រុង​បាន​លុង​ឱ្យជួយ​អន្ដរា​គម​ន៏​រឿង​ប្ដី​គាត់​ឈ្មោះ​ទុន​ដា​រ៉ា​ទៅ​មាន​ស្រី​ថ្មី​ម្នាក់ទៀត​គឺ​ឈ្មោះ​ទន់​សុគន្ធ​ផានី​នៅ​ភូមិ​ថ្មដា​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​។​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​កម្លាំង​អធិការ​ក្រុង​បាន​ចុះទៅ​ឃាត់ខ្លួន​បុរស​ឈ្មោះ​ទុន​ដា​រ៉ា​និង​ស្ដ្រី​ជា​ដៃគូរ​ខណ​:​ពួកគេ​កំពុង​ដេ​ល​នៅលើ​គ្រែ​ជាមួយគ្នា​។​

​កម្លាំង​ប៉ូលីស​បានធ្វើការ​នាំខ្លួន​អ្នក​ទាំងពីរ​ឱ្យទៅ​កាន់​អធិការ​ក្រុង​បាន​លុង​ដើម្បី​សាកសួរ​ដំណើររឿង​។​នៅ​ចំពោះមុខ​ប៉ូលីស​ជនសង្ស័យ​ឈ្មោះ​ទុន​ដា​រ៉ា​និង​ស្ដ្រី​ឈ្មោះ​ទន់​សុគន្ធ​ផានី​បានទទួល​ស្គាល់​កំហុស​រៀ​ងៗ​ខ្លួន​ដែល​បាន​ប្រ​ព្រឹ​ត​កន្លងមក​ជិត​បី​ឆ្នាំ​។

ស្របពេល​ជាមួយគ្នា​នោះ​គឺ​គ្រា​ដែល​ប៉ូលីស​កំពុងដំណើរកា​សាកសួរ​លោកស្រី​ពួច​ចាន់​សុ​គុណ​(​ប្រពន្ធដើម​)​ក៏​សំណូមពរ​ដោយ​ទទូច​សុំឱ្យ​សមត្ថកិច្ច​និង​តុលាការ​ខេត្ដ​រតនគិរី​អនុវត្ដ​ច្បាប់​ឯក​ពន្ធភាព​ជាពិសេសរ​ដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​សូមជួយ​ចាត់ការ​សំណុំរឿង​មួយ​នេះ​ឱ្យបាន​តឹ​រ៉ឹង​និង​នៅបាន​សំណូមពរ​ឱ្យ​សម្ដេចនាយក​រដ្ឋមន្ដ្រី​ហ៊ុនសែន​មេ​ត្ដា​ជួយ​វះកាត់​តាមច្បាប់​អភិក្រម​ទី​៥​ផងដែរ​។

លោកស្រី​ថា​ក្នុងនាម​ជា​ប្រពន្ធដើម​ស៊ូទ្រាំ​ខាំមាត់​សង្កត់​ចិ​ត្ដ​ឱប​ទុក្ខ​លេប​ថ្ម​លេប​គ្រួស​ជាច្រើន​ឆ្នាំ​មកហើយ​។​គឺ​មិនបាន​តតាំង​និង​ប្ដី​ឡើយ​ព្រោះ​គិតដល់​អនាគត​កូន​ទាំងពីរ​នាក់​។​ក៏ប៉ុន្ដែ​ម្ដងនេះ​អត់​ទ្រាំលែងបាន​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​ក៏​សម្រេច​ប្ដឹងទៅ​ប៉ូលីស​ក្រុង​បាន​លុង​ឱ្យ​ចាប់​ប្ដី​កំហូច​នោះ​រួម​និង​សហាយ​របស់គេ​ឱ្យ​ច្បាប់​ជា​អ្នកសម្រេច​។

ប៉ុន្ដែ​នៅ​ថ្ងៃទី​១៤​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​ដដែល​នោះ​លោក​តេង​សាវុធ​អធិការរង​ក្រុង​បាន​លុង​បាន​បញ្ជាក់ប្រាប់​ការ​សែត​រស្មី​កម្ពុជា​ប្រចាំ​ខេត្ដ​ថា​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​សំណុំរឿង​ស្នេហា​ត្រីកោណ​នោះបាន​ដោះលែង​ឱ្យទៅ​ផ្ទះ​ដើម្បី​មាន​សេរីភាព​វិញ​ហើយ​។​

លោក​អធិការ​ក្រុង​បាន​បន្ដ​ឱ្យដឹងទៀតថា​ការសម្រេច​ដោះ​លែ​ន​ជនសង្ស័យ​ឈ្មោះ​ទុន​ដា​រ៉ា​នោះ​ដោយសា​គេ​បាន​ព្រមធ្វើ​កិច្ចសន្យា​មួយ​រួមជាមួយ​ប្រពន្ធដើម​ថា​ឈប់​ទាក់ទង​ស្ដ្រី​ឈ្មោះ​ទន់​សុគន្ធ​ផានី​និង​ទៅ​រួមរស់​ជាមួយ​ប្រពន្ធ​និង​កូន​វិញ​។​

លោកស្រី​ពួយ​ចាន់​សុ​គុណ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ប្រចាំ​ខេត្ដ​ថា​កា​ដោះលែង​ជនសង្ស័យ​ដែលជា​ប្ដី​របស់គាត់​ឈ្មោះ​ទុន​ដា​រ៉ា​នោះ​លោកស្រី​មិនបាន​ចួ​ល​រួម​ដឹងឮ​ធ្វើ​កិច្ចសន្យា​នោះឡើយ​ដាយ​សារ​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែកក្កដា​លោកស្រី​បាន​ត្រឡប់ទៅផ្ទះ​មើល​កូន​នៅឯ​ខេត្ដ​ស្ទឹងត្រែង​។​

លោកស្រី​បាន​បន្ដ​ឱ្យដឹងទៀតថា​បើ​សមត្ថកិច្ច​ណា​ដោះលែង​លោក​ទុន​ដា​រ៉ា​ឱ្យ​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ដោយ​ស្ងាត់ៗ​នោះ​លោកស្រី​នឹង​ប្ដឹង​អ្នកនោះ​ទៅតាម​ផ្លូវច្បាប់​។​ព្រោះថា​កន្លង​ឈ្មោះ​ទុន​ដា​រ៉ា​តែងតែ​ធ្វើបាប​ចិ​ត្ដ​គាត់​ជាច្រើន​ឆ្នាំ​មកហើយ​គឺ​ទៅរក​ស្រី​នៅក្រៅ​ផ្ទះ​ភ្លេច​ប្រពន្ធ​និង​កូន​គឺ​កាលពី​ឆ្នាំ​២០១១​នៅឯ​ខេត្ដ​ស្ទឹងត្រែង​ក៏​ធ្លាប់មាន​ស្រី​ផ្សេង​ម្នាក់​ដែរ​។​កាលណោះ​សមត្ថកិច្ច​ឱ្យ​គាត់​ធ្វើ​កិច្ចសន្យា​ម្ដង​រួចហើយ​ថា​នឹង​កែខ្លួន​ធ្វើជា​ប្ដី​ល្អ​ព្រម​មក​រួមរស់​កសាង​អនាគត​ជាមួយ​ប្រពន្ធ​និង​កូន​។​

ពេលមកដល់​ខេត្ដ​រតនគិរី​ក្រោយមក​គេ​បាន​ផិតក្បត់​ខ្ញុំ​និង​កូន​ដដែល​ទៅ​មាន​ស្រី​លួចលាក់​នៅ​ភូមិ​ថ្មដា​សង្កាត់​បឹង​ក​ន្សែ​ក្រុង​បាន​លុង​លែង​ក្វល់​ជាមួយ​ក្រុមគ្រួសារ​។​លុយកាក់​រួម​និង​ប្រាក់ខែ​គាត់​មិនបាន​យកមក​ចិញ្ចឹម​ប្រពន្ធ​កូន​ជិត​បី​ឆ្នាំ​ហើយ​ពេល​សួរនាំ​លោក​ទុន​ដា​រ៉ា​តែងតែ​គំរាម​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ខ្ញុំ​ជា​ប្រពន្ធ​។​ដូច្នេះ​ប៉ូលីស​ត្រូវតែ​កាត់ទោស​គេ​ទៅតាម​ច្បាប់​ឯក​ព័ន្ធ​ភាព​ហេតុអ្វី​ប៉ូលីស​ខេត្ដ​រតនគិរី​បែរជា​ដោះលែង​គេ​ទៅវិញ​ខ្ញុំ​មិន​សុខ​ចិ​ត្ដ​ទេ​៕S/

​រូបថត​អនុ​ស្សាវ​រី​យ៏​លោកស្រី​ពួយ​ចាន់​សុ​គុណ​និង​ប្ដី​ឈ្មោះ​ទុន​ដា​រ៉ា​(​រូបថត​សុវណ្ណ​)



​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម