ឃាត់ខ្លួន​៤​នាក់​ក្នុង​ការតវ៉ា​រឿង​ក្រុមហ៊ុន​ចិន​យិះ​ជៀ​បិទផ្លូវ​ឈានដល់​អំពើ​ហិង្សា ​បង្ក​ឱ្យ​ចិន​ម្នាក់​របួស​

562
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ពលរដ្ឋ​ច្រើន​នាក់​នាំគ្នា​តវ៉ា​ដោយ​ហិ​ង្សា​រុះរើ​របាំង​(​រោង​កុងត្រូល​)​ដែល​ក្រុមហ៊ុន​យិះ​ជៀរ​បស់​ចិនដា​ក់បិទ​នៅ​តំបន់​ឧ​ទ្យា​ជាតិ​រាម​​ តាមផ្លូវ​ចូលទៅ​កាន់​ឆ្នេរ​កោះ​សំពោច ​ក្នុង​ឃុំ​រាម​ស្រុក​ព្រៃនប់​​ ទីកន្លែង​ដែល​ក្រុមហ៊ុន​ចិន​ទទួល​សិទ្ធិ​វិនិយោគ​នៅ​តំបន់​នោះ​ កាលពី​រសៀល​ថ្ងៃទី​១៧​កក្កដា​២០១៩​។​

ក្នុង​ហេតុការណ៍​នេះ​មាន​សេចក្តីរាយការណ៍​ជាបឋម​មក​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​រងរបួស ហើយ​មាន​ពលរដ្ឋ​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​សាកសួរ ​ក្រោយ​ពេលដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​ចុះ​អន្តរាគមន៍​និង​ទប់ស្កាត់​ការពារ​មិនឱ្យ​មាន​អំពើ​ហិ​ង្សា​ធ្ងន់ធ្ងរ​បន្ថែមទៀត ប៉ះពាល់​ដល់​ផ្លូវច្បាប់ និង​បាន​បន្ត​ការដោះស្រាយ​តាម​នីតិវិធី​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​រាម​ស្រុក​ព្រៃនប់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិនឱ្យ​បញ្ចេញ​ឈ្មោះថា​ ករណី​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ឈានដល់​រុះរើ​របាំង​កុងត្រូល​នេះ​ដោយសារ​ពលរដ្ឋ​មាន​កំហឹង​ជាមួយ​ខាង​ក្រុមហ៊ុន​ចិន​យិះ ជៀ​ ដែល​ដាក់​របាំង​កុងត្រូល​បង្ក​ផល​ពិបាក​ដល់​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ប៉ែក​ខាង​ក្នុងពេល​ចេញចូល​ផ្ទះ​ម្តងៗ​និង​ថា​កន្លងមក​ប្រជាពលរដ្ឋ​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​បើកផ្លូវឲ្យ​ពួកគាត់​ងាយស្រួល​ធ្វើដំណើរ​តាម​សម្រួល​ដែរ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​។​

​ចំពោះ​ពលរដ្ឋ​ពាក់ព័ន្ធ​ចំនួន​៤​រូប​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​ក្រោយ​ផ្ទុះ​ហិង្សា​នេះ​រួមមាន​៖១.​ឈ្មោះ រឿង វិស័យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​ដើម​ចារ ស្រុក​កំពង់ត្រាច ខេត្តកំពត​។​២.​ឈ្មោះ ហ៊ុយ យ៉េត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។៣.​ឈ្មោះ កែវ សឹង ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទំ​នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​៤.​ឈ្មោះ​ឈឹម​គឹម​យូ​ន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង​ឃុំ​រាម​ស្រុក​ព្រៃនប់​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

​នៅ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ផ្លូវការ​បន្ថែម​ពី​អជ្ញាធរ​លើ​បញ្ហា​នេះ​នៅឡើយ​គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម