សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យក​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ ក្នុង​ទី​អារាម​វត្ត មុន្នី​សុវណ្ណ

533
ចែករម្លែក

ដោយ:សុផល​/​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្រុមគ្រួសារ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជាច្រើនរូប នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ បាន​អញ្ជើញ​បូជា​ទៀនធូប ផ្កា​ភ្ញី ថ្វាយ​ព្រះសម្មាសម្ពុទ្ធ និង​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន រួមមាន​ភេសជ្ជៈ គ្រឿងឧបភោគ​-​បរិភោគ និង​បច្ច័យ ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ទី​អារាម​វត្ត មុន្នី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ផ្សារ​អំពៅ រាជធានី​ភ្នំពេញ ។​

ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​សទ្ធា​ជ្រះថ្លា នឹង​ព្រះពុទ្ធសាសនា បាន​ប្រគេន​បច្ច័យ​ផ្ទាល់ខ្លួន និង​នាំយក​នូវ​ទេយ្យវត្ថុ​ដូចជា​៖​ទឹកក្រូច ១០០​កេស ទឹក​សណ្ដែក​៥០​កេស ទឹក​ត្រឡាច ៥០​កេស ទឹក​គូលែន ៥០​កេស ទឹក​ខា​រ៉ា​បាវ ៥០​កេស ទឹកបរិសុទ្ធ Evian​តូច ៥០​កេស ទឹក​សុទ្ធ​អរុណា​តូច ២០០​កេស កា​កាវ ៥០​កេស ទឹកដោះគោ​ខាប់​២០​កេស ស្ករស ១០០​គីឡូក្រាម តែ​២០​គីឡូក្រាម មៀន​កំប៉ុង ២០​កេស នំ​ធុង ១០​កេស ត្រីខ ១០០​កេស ត្រីងៀត​ផ្អែម ៥០​គីឡូក្រាម សាច់ក្រក ៥០​គីឡូក្រាម ឆៃប៉ូវ​ផ្អែម ១០០​គីឡូក្រាម មី​យើង (១​កេស​ធំ​ស្មើនឹង​៦​កេស​តូច​) ចំនួន​១០​កេស​ធំ អង្គរ​៣០០០​គីឡូក្រាម ផ្លែឈើ ៤​កន្ដ្រក ផ្កាឈូក ៦​កន្ដ្រក ផ្កា​ពណ៌​៦​កន្ដ្រក ផ្កាម្លិះ​ភួង​ម៉ា​ល័យ ៥០​ភួង ផ្កាម្លិះ​ភួង​ធំ ៥០​ភួង​ផងដែរ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ឧទ្ទិស​ផល្លានិសង្ស ដែល​កើតចេញពី​សទ្ធា​ជ្រះថ្លា​នេះ ឧទ្ទិស​មនុញ្ញផល​ជូន​ដល់​បុព្វការី​ជន​មាន មាតា បិតា ជីដូន ជីតា និង​ញាតិ​ការ​ទាំង ៧​សណ្តាន​ផងដែរ​។​

សូមជម្រាបថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ជ្រះថ្លា​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​តែងតែ​ដឹកនាំ​មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​នៃ​កាកបាទ​ក្រហមកម្ពុជា និង​មន្ដ្រី​ជាច្រើន​ផ្នែក​ទៀត បូជា​ទៀនធូប ផ្កា​ភ្ញី ថ្វាយ​ព្រះសម្មាសម្ពុទ្ធ និង​នាំយក​ទេយ្យវត្ថុ​ជាច្រើន រួមទាំង​បច្ច័យ ប្រគេន​ព្រះសង្ឃ គង់នៅ​តាម​វត្ដ​អារាម ដើម្បី​ទ្រទ្រង់ និង​ជ្រោង​ទង់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ឱ្យ​កាន់តែ​រីកចម្រើន​៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម