វី​តា​ល់​ក្លាយជា​ក្រុមហ៊ុន​ទឹក​ពិសា​ដំបូង​គេ​ដែល​បុគ្គលិក​ជាង​៨០០​នាក់​ចុះឈ្មោះ​ជា​សមាជិក​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

518
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រុមហ៊ុន វី​តា​ល់ បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់ខ្លួន​ដោយ បុគ្គលិក​ទាំងអស់​ជាង​៨០០​នាក់​បាន​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែល​ប្រមូលបាន​ថវិកា​សរុប ២១.៥៤៤​ដុល្លារ​អាមេរិក​ជូន​ដល់​មូលនិធិ​។

​កម្មវិធី ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក ថ្ងៃទី ១៨ កក្កដា ឆ្នាំ​២០១៩ នៅ​បរិវេណ​រោងចក្រ​ផលិត​ទឹក​ពិសា​វី​តា​ល់ ដោយមាន​ការចូលរួម​ជា​កិ​ត្ត​យស ដោយ​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា កម្ពុជា និង​លោក​លោកស្រី អគ្គនាយិកា​ក្រុមហ៊ុន វី​តា​ល់ ព្រមទាំង​បុគ្គលិក​វី​តា​ល់​ជាច្រើន​នាក់​ផងដែរ​។​

​លោកស្រី​ងួន​សុខា​នាយិកា​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បន​មានប្រសាសន៍ថាៈ​ការបង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​គឺ​ដើម្បី​ប្រមូល​វិភាគទាន​ជួយ​បន្ត​ដំណើរការ​មន្ទី​ពេទ្យ​គន្ធបុប្ផា​ដោយ​រលូន​។​
​លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​វី​តា​ល់​ជាពិសេស​ថ្នាក់ដឹកនាំ​ដែលមាន​លោកស្រី​ជឹ​ង​សុគន្ធា​វី​ជា​ប្រមុខ​ដែល​តែងតែ​គាំទ្រ​យ៉ាងសកម្ម​នូវ​សកម្មភាព​មនុស្សធម៌​។

​ជាក់ស្តែង​ដូច​កម្មវិធី​លើក​នេះ​វី​តា​ល់​បាន​ក្លាយជា​ក្រុមហ៊ុន​គំរូ​ក្នុងការ​ដឹកនាំ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​សរុប​ជាង​៨០០​នាក់​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​ប​ម្រូ​ល​ថវិកា​ជួយ​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា​។​

​លោកស្រី ជឹ​ង សុគន្ធា​វី បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​វី​តា​ល់ ជាពិសេស​ថា្នក់​ដឹកនាំ​ក្រុមហ៊ុន ដែល​បាន​ចូលរួម​វិភាគទាន​ជា​សមាជិក​គាំទ្រ​ច្រើនជាង​មួយឆ្នាំ ដែល​ខ្លះ​មាន​ចំនួន ៥​ឆ្នាំ ឬ ១០​ឆ្នាំ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​ថវិកា​នៃ​ការប្រមូល​បាន​មាន​ចំនួន​ច្រើនជាង​ការរំពឹងទុក​។

លោកស្រី បាន​បន្ថែមថា កម្មវិធី​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ មូលនិធិ​គន្ធបុប្ផា នៃ​បុគ្គលិក​វី​តា​ល់​ជាង ៨០០​នាក់​នេះ គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការសហការ​រវាង​វី​តា​ល់ និង​មូលនិធិ​គន្ធបុប្ផា​ប៉ុណ្ណោះ​។ វី​តា​ល់​មានការ​តាំងចិត្ត​ក្នុងការ​ចូលរួម​បង្កើតជា​គម្រោង​សហការ​ណ៍​ជាច្រើន​បន្ថែមទៀត​ដើម្បី​បរិច្ចាគ និង​ផ្សព្វផ្សាយ ពី​គោលការណ៍​នៃ​មូលនិធិ​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុងប្រទេស​កម្ពុជា​។​

​វី​តា​ល់​ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា​ចាត់ទុកថា​ជា​ក្រុមហ៊ុន​ដែល​តែងតែ​យកចិត្តទុកដាក់​លើ​សក​ម្ម​ភាព​មនុស្សធម៌​ក្នុងប្រទេស​កម្ពុជា​។​ផ្អែកលើ​មូលនិធិ​២៥៛​វី​តា​ល់​សម្រេចបាន​នូវ​សកម្មភាព​សង្គម​ជាច្រើន​ដូចជា ផ្នែក​អប់រំ សុខភាព​សាធារណៈ វប្បធម៌ កីឡា​។​ល​។

ការចុះឈ្មោះ​ចូល​ជា​សមាជិក​គាំទ្រ មូលនិធិ​គន្ធបុប្ផា​កម្ពុជា លើក​នេះ​គឺ​បាន បន្ថែម​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ស្តែង​ពី​មូលនិធិ​២៥​រៀល ដែល​យកចិត្តទុកដាក់ ដល់​កុមារ​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម