ដើមផ្កាសាគូរ៉ា ជាច្រើនដើមត្រូវ រំលេចខ្លួនក្នុងគម្រោងមួយរបស់ ក្រុមហ៊ុនដីឡូតិ៍នៅកំពត

583
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ​-
ដើមផ្កាសាគូរ៉ា ជាច្រើនដើមនិងត្រូវដាក់ដាំជាច្រើនជួរពេញតំបន់បូរីវីអាយភី នៅក្នុងទឹកដីខេត្តកំពត គ្រាដែលក្រុមហ៊ុនពុះដីឡូតិ៍មួយនេះ បានប្រកាសបោះ ទុនរាប់ លានដុល្លារ គម្រោងអចលនទ្រព្យទ្រង់ទ្រាយធំមិនធ្លាប់មាន។ ហើយក៏បានសន្យា ចំពោះអតិថិជនរបស់ខ្លួនថា និងរចនា តំបន់ដីឡូនោះដោយផ្កាសាគូរ៉ា អោយដូចជា សួននៅតំបន់កំពត។

លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរីវីអាភី ធ្លាប់បានគូសបញ្ជាក់ថា ហេតុផល ដែលលោកសម្រេចចិត្តបោះទុនរាប់លានដុល្លារ សាងសង់បុរីនៅលើទឹកដីនេះ ក៏ព្រោះ តែលោកយល់ថា ខេត្តកំពតចាប់ផ្ដើមមានសក្កានុពលទាក់ទាញក្រុមអ្នកវិនិយោគច្រើន ឡើងនាពេលចុងក្រោយ ខណៈដែលវិស័យដីធ្លីក៏មានសន្ទុះបន្ទាប់ពីដីធ្លី នៅខេត្ត ព្រះសីហនុក៏ចាប់ផ្ដើមចង្អៀត។

លោកបន្តថាទស្សនៈវិស័យរបស់ក្រុមហ៊ុន គឺចង់ជួយអភិវឌ្ឍន៍ទឹកដីកំពត អោយកាន់ តែមានការឈានឡើង ដើម្បីទាក់ទាញគម្រោងវិនិយោគបន្តបន្ទាប់ និងដើម្បីបំពេញសេចក្ដីត្រូវការផ្នែកទេសចរណ៍ ដែលកំពុងឈានឡើង។ លោក ប្រកាសថា នឹងពង្រីកគម្រោងវិនិយោគរបស់ខ្លួននៅលើទឹកដីកំពត ក្នុងទំហ៊ំផ្ទៃដី បន្តបន្ទាប់ទៀត ដើម្បីរួមចំណែកអោយខេត្តមួយនេះ កាន់តែមានការរីកចំរើន។

គម្រោងនេះប្រកាសឡើងនៅលើផ្ទៃដីជាង៣១ហិកតារ ដោយមានសំណង់ផ្ទះជុំ វិញ ផ្សារសរុបជិត៥០០ល្វែង និងប្លង់ដីឡូតិ៍សម្រាប់លក់ប្រមាណជាង១០០០ប្លង់ គ្រប់ ទំហ៊ំ។ គម្រោងវិនិយោគនេះ ស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ចម្ងាយ ១២១គីឡូ ពីរាជធានីភ្នំពេញ និងប្រហែល២០គីឡូដល់ទីរួមខេត្ត ដែលជាតំបន់មាន សក្កានុពលធំមួយ ប្រចាំខេត្តកំពត៕

ទីតាំងផ្សាយពាណិជ្ជកម្ម