១០​នាក់​ស្លាប់​និងរាប់សិប​នាក់​រងរបួស​ដោយ​អគ្គិភ័យ​ឆេះ​ស្ទូឌីយោ​ថត​ភាពយន្ត​គំនូរជីវចល​នៅ​ជប៉ុន​

999
ចែករម្លែក

​​ក្រុម​អាជ្ញាធរ​ជប៉ុន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ខែកក្កដា​ថា​យ៉ាងហោច​ណាស់​មនុស្ស​៣៨​នាក់​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​ឆេះ​នៅ​ស្ទូឌីយោ​ថត​ភាពយន្ត​គំនូរជីវចល​នៅ​ទីក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន ដោយ​បាន​បន្ថែមថា បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​ជា​អ្នក​លួច​ដុត​។​

​បើ​តាម​ប៉ូលិស​ជប៉ុន មនុស្ស​១០​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ដែល​បង្កឡើង​ដោយ​បុរស​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

​បើ​តាម​ប៉ូលិស ជនសង្ស័យ​បាន​បង្ក​អគ្គិភ័យ​នៅ​ម៉ោង​១០​កន្លះ​ព្រឹក ក្រោយពី​បាន​ជះ​បាញ់​ប្រេង​នៅក្នុង​អាគារ​។​ជនសង្ស័យ​វ័យ​៤០​ឆ្នាំ បាន​ស្ថិត​ចំណោម​អ្នករងរបួស​និង​ត្រូវបាន​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​មន្ត្រី​នាយកដ្ឋាន​អគ្គិភ័យ​និយាយថា មនុស្ស​ជាង​៧០​នាក់​បាន​ស្ថិតនៅក្នុង​អាគារ​ចំពេល​មាន​អគ្គិភ័យ តែ​ពួកគេ​ភាគច្រើន​បាន​រត់​ចេញ​ក្រៅ​។​

​មនុស្ស​នៅ​ជិត​កន្លែងកើតហេតុ បាន​និយាយថា​គេ​បាន​ឮ​សម្លេង​ផ្ទុះ​ជា​បន្តបន្ទាប់ និង​ផ្សែងខ្មៅ​ហុយ​ចេញពី​អាគារ​៕​ដោយ​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម