ក្រសួងសុខាភិបាល ហាម​ចែកចាយ ប្រើប្រាស់ ផលិតផល JAPAN TENGSU

687
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Cambo Japan Tengsu កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឈ្មោះ JAPAN TENGSU និង ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​ផ្សេង​មួយចំនួនទៀត គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង គ្មាន​ការអនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល ព្រមទាំង​បាន​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ដូចជា ៖ រឹង​ខ្លាំង ពន្យារ​បានយូរ ពង្រីក​ធំ វែង បញ្ហា​ខ្សោយក្រលៀន​ឆាប់​ចេញ​ទឹក របស់​សុទ្ធ​មកពី​ជប៉ុន ១០០ ភាគរយ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។


​សេចក្តីប្រកាស​នេះ បាន​បន្ថែមថា ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​សាធារណជន កុំ​ជឿ​ការផ្សព្វផ្សាយ ឃោសនា​ភូតកុហក​បោកប្រាស់​តាម​បណ្តាញ​សង្គម​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Cambo Japan Tengsu និង បញ្ឈប់​ការប្រើប្រាស់​ផលិតផល​ឈ្មោះ JAPAN TENGSU និង ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​ផ្សេង​មួយចំនួនទៀត ខាងលើនេះ​ជា​បន្តទៀត ។


​ក្រសួងសុខាភិបាល តម្រូវឱ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Cambo Japan Tengsu បញ្ឈប់​ការនាំ​ចូល ផ្សព្វផ្សាយ លក់ ឬ ចែក​កចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ JAPAN TENGSU និង ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​ផ្សេង​មួយចំនួនទៀត ខាងលើនេះ​ជាបន្ទាន់ ព្រមទាំង​ប្រមូល​ឱសថ​ទាំង​នោះមក​កម្ទេចចោល ។ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Cambo Japan Tengsu នេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម