វៀតណាម​ត្រូវ​នាំចូល​អគ្គិសនី​ពី​ឡាវ​និង​ចិន​ដើម្បី​បង្គ្រប់​តំរូវការ​

622
ចែករម្លែក

​វៀតណាម​មាន​ផែនការ​នាំចូល​ចរន្តអគ្គិសនី​ដើម្បី​ជម្នះ​កង្វះ​ចរន្តអគ្គិសនី​ក្នុងពេល​ឆាប់ៗ​បង្កឡើង​ដោយ​ដោយ​ការពន្យារពេល​សាងសង់​រោង​អគ្គិសនី​ថ្មីៗ​។​

​នៅ​ជំនួប​មួយ​អំពី​បញ្ហា​ថាមពល​កាលពី​ថ្ងៃ​ពុធ លោក​ហ្វឿង ហ័ង គីម នាយក​នៃ​នាយកដ្ឋាន​អគ្គស​នី​និង​ថាមពល​កកើត​ឡើងវិញ នៅ​ក្រោម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​​បាន​និយាយ​ដល់​ទិន្នន័យ​ដែល​បង្ហាញ​ថា ក្នុងចំណោម​គំរោង​ថាមពលដែ​ស្នើ​ឡើង​ចំនួន​៦២ មាន​៤៧ ដែល​មាន​កំលាំង​ថាមពល​ចាប់ពី​២០០​មេហ្កា​វ៉ា​តឡើង នឹងត្រូវ​បញ្ចប់​ក្រោយ​​ផែនការ​។​

​លោក​បាន​និយាយថា ដោយសារ​សេចក្តីត្រូវកា​រ​ចរន្តអគ្គិសនី​បន្ត​កើនឡើង នៅពេល​ទឹក ធ្យូងថ្ម​និង​ហ្គាស​សំរាប់​ផលិត​វា​ត្រូវ​គេ​រពឹង​ថា​ថយចុះ​ចាប់ពី​ឆ្នាំ​២០២០​ទៅ​នឹង​មាន​ហានិ​​ភ័យ​នៃ​ការខ្វះ​ចរន្តអគ្គិសនី​។​ការខ្វះខាត​នេះ​មាន​ប្រមាណ​៦,៦​ពាន់​លាន​គីឡូ​វ៉ាត​នៅ​ឆ្នាំ​២០២១ ជិត​១០​ពាន់​គីឡូ​វ៉ាត​នៅ​ឆ្នាំ​២០២២​និង​១៥​ពាន់​គីឡូ​វ៉ាត​នៅ​ឆ្នាំ​២០២៣​។​

កម្មករ​ម្នាក់​រៀបចំ​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី​នៅ​ទីក្រុង​កាន់​ធឺ នៅ​វៀតណាម​ខាងត្បូង​

​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម ក្រសួង​បាន​និយាយថា ខ្លួន​នឹង​បង្កើន​ការនាំ​ចូល​អគ្គិសនី​ពី​ឡាវ​និង​ចិន​។​វៀតណាម​មាន​គំរោង​នាំចូល​ចរន្តអគ្គិសនី​៣,៦​ពាន់​លាន​គីឡូ​វ៉ាត​នៅ​ឆ្នាំ​២០២១ និង​៩​ពាន់​លាន​នៅ​ឆ្នាំ​២០២៣​។​

​អនុ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម បាន​និយាយថា ទោះជា​យ៉ាងណា​ការបង្កើន​ការនាំ​ចូល​អគ្គិសនី​នេះ​គ្រាន់តែ​ជា​បញ្ហា​បណ្តោះអាសន្ន និង​បាន​ផ្តោតលើ​​ការបង្កើន​ល្បឿន​គំរោង​ថាមពល​ធំៗ​។​

​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​របស់​វៀតណាម​ធ្វើអោយ​ប្រទេស​នេះ​ត្រូវការ​ចរន្តអគ្គិសនី​បំផុត​។​នាយក​ធនាគារពិភពលោក​ប្រចាំ​វៀតណាម បាន​និយាយ​ក្នុង​វេទិកា​កាលពី​ពេល​ថ្មីៗ​មួយ​​ថា​វៀតណាម​នឹង​ត្រូវការ​ប្រាក់​១៥០​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០៣០​ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល​របស់ខ្លួន​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម