រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បដិសេធ​រឿង​នាំ​ជ្រូក​ពី​វៀតណាម​យកមក​ស្តុក​ទុក​នៅ​ស្រុក​រមាសហែក​

493
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញៈ
លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា លោក​បាន​ចាត់​ឲ្យ​អគ្គាធិការ​ធ្វើ​អធិការកិច្ច នៅតាម​បន្ទាត់​ព្រំដែន ស្រុក​រមាសហែក ខែ​ត្ត​ស្វាយរៀង ចុះទៅ​ពិនិត្យមើល គឺ​គ្មាន​ការនាំ​ជ្រូក​ពី​វៀតណាម យកមក​ស្តុក​ទុក​នៅ​ទី​នោះទេ ហើយ​ជ្រូក​ឈឺ​ក៏​គ្មាន​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រុមការងារ​បាន​ស្រាវជ្រាវ​ពី​ករណី​ដែល​កាសែត​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ​អំពី​ការនាំ​ជ្រូក​ពី​វៀតណាម យកមក​ស្តុក​ទុក​នៅ​ស្រុក​រមាសហែក ដោយបាន​សាកសួរ​ប្រជាពលរដ្ឋ​ខ្លះ ជួបពិភាក្សា​ជាមួយ​រដ្ឋអំណាច​ស្រុក​រមាសហែក ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្វាយរៀង និង​ទៅយក​ពត៌មាន​នៅ​ក្រុមហ៊ុន CPF ដែលមាន​លិខិតអនុញ្ញាត​ចេញ​ដោយ​ក្រសួងកសិកម្ម ឲ្យ​ចិញ្ចឹម​ជ្រូក​ដែល​ឆ្នាំនេះ ចិញ្ចឹម​បាន​ចំនួន​១៤,៣៨៧​ក្បាល ពេលនេះ​បាន​លក់​ចេញ​អស់​ជា​ដំណាក់ៗ​តាំងពីដើម​ខែកក្កដា​នេះ​ម្លេះ​។ ទីតាំង​ចិញ្ចឹម​ជ្រូក​នៅ​ស្រុក​រមាសហែក​នេះ មានតែ​២​កន្លែង ដោយ​ក្រុមហ៊ុន​បាន​យក​ចំណី និង​កូន​ពី​គីរីរម្យ​ផ្លូវជាតិ​លេខ​៤ តាម​ការពិនិត្យ​បង្ហាញ​ឲ្យ​ឃើញថា ការលើកឡើង​ក្នុង​កាសែត​មិនមាន​ចំណុច​ណាមួយ​ជាការ​ពិត​ឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម