ប្រទេស​ចិន​ចាត់វិធានការ​មួយចំនួនធំ បន្ត​ពង្រីក​ទំហំ​នៃ​ការបើកចំហ​

533
ចែករម្លែក

នៅ​ថ្ងៃទី ២៨ ខែមិថុនា កិច្ចប្រជុំ​កំពូល G២០ លើក​ទី ១៤ បានរៀបចំ​នៅ​ក្រុង Osaka នៃ​ប្រទេស​ជប៉ុន ។ ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន បាន​អញ្ជើញ​ចូលរួម និង​ថ្លែង សុន្ទរកថា​សំខាន់ ដែលមាន​ចំណងជើង​ថា “​ពួតដៃគ្នា​ដើរ​ឆ្ពោះទៅមុខ រួមគ្នា​បង្កើត សេដ្ឋកិច្ចពិភពលោក​ដែលមាន​គុណភាព​ខ្ពស់​” ក្នុង​កិច្ចប្រជុំ​នេះ ។

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ប្រទេស G២០ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការធ្វើ កំណែទម្រង់ និង​នវានុវត្តន៍ បង្កើន​កម្លាំងចលករ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកាន់ ខ្ជាប់​នូវ​គោលការណ៍​ដែល​ធ្វើដំណើរ​ទៅមុខ​តាម​យុគសម័យ កែលម្អ​ប្រព័ន្ធ​គ្រប់ គ្រង​ពិភពលោក ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ដែល​ខិតខំ​ពុះពារ​ឧបសគ្គ​ដោះស្រាយ បញ្ហា​ប្រឈម​ផ្សេងៗ ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ភាពជា​ដៃគូ​ដោះស្រាយ​ការវិវាទ​ដោយ សម​ហេតុផល ។​

​ឯកឧត្តម ស៊ី ជីន​ភីង មានប្រសាសន៍ថា ឈរលើ​មូលដ្ឋាន​នៃ​ការចាត់វិធានការ​នៅ ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​នឹង​បន្ត​ចាត់វិធានការ​សំខាន់​មួយចំនួនធំ ដើម្បី​ព​ន្លឿ​ន​ការ បង្កើត​ទំព័រ​ថ្មី​នៃ​ការបើកចំហ​ចំពោះ​បរទេស​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​នូវ​ការអភិវឌ្ឍន៍ ដោយមាន​គុណភាព​ខ្ពស់ ។​

​ទី​១-​ជំរុញ​ការបើកចំហ​ទីផ្សារ​ថែម​មួយកម្រិត​ទៀត ។ ប្រទេស​ចិន​នឹង​ប្រកាស​បញ្ជី​ឈ្មោះ ដាក់​កំហិត​ចំពោះ​អ្នកវិនិយោគ​បរទេស​ឆ្នាំ ២០១៩ ក្នុងពេល​ឆាប់ៗ ដើម្បី​ជំរុញ​ការបើក ចំហ​លើ​វិស័យ​កសិកម្ម អាជីវកម្ម​រ៉ែ ផលិតកម្ម និង​សេវាកម្ម ។ ប្រទេស​ចិន​នឹង​បង្កើត តំបន់​ពាណិជ្ជកម្ម​ពិសោធន៍​ថ្មី​ចំនួន ៦ បង្កើត​ផ្នែក​ថ្មី​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ក្រុង សៀង​ហៃ និង​ព​ន្លឿ​ន​ដំណើរ​នៃ​ការសាកល្បង​បង្កើត​កំពង់ផែ​ពាណិជ្ជកម្ម​សេរី ហៃ​ណាន ។​

​ទី​២-​ពង្រីក​ទំហំ​នាំចូល​ដោយ​ម្ចាស់ការ ។ ប្រទេស​ចិន​នឹង​បន្ត​បន្ថយ​ពន្ធគយ​ដោយ​ម្ចាស់ ការខិតខំ​បំបាត់​របាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធគយ​កាត់បន្ថយ​ដោយ​កម្រិត​ខ្ពស់​នូវ ដើមទុន​ដែល​នាំមក​ដោយ​របប​នាំចូល​ហើយ​រៀបចំ​ឱ្យបាន​ល្អប្រសើរ​នូវ​ពិព័រណ៍​នាំ ចូល​ចិន​អន្តរជាតិ​លើក​ទី ២ ។​

​ទី​៣-​បន្ត​កែលម្អ​បរិស្ថាន​ពាណិជ្ជកម្ម ។ ប្រទេស​ចិន​នឹង​ប្រកាស​ឱ្យប្រើ​ប្រាស់​ច្បាប់​ស្តីពី ការវិនិយោគ​បរទេស​ថ្មី​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ អនុវត្ត​របប​ផាកពិន័យ​អំពី​ការ បំពាន​សិទ្ធិ ផ្តោត​សំខាន់​ទៅលើ​ការការពារ​ផ្នែក​រដ្ឋប្បវេណី និង​ព្រហ្ម​ទ័​ណ្ឌ និង​លើក កម្ពស់​កម្រិត​នៃ​ការការពារ​កម្មសិទ្ធិបញ្ញា ។​

​ទី​៤-​អនុវត្ត​របប​អំពី​ការរក្សា​ភាពស្មើគ្នា​រវាង​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ។ ប្រទេស​ចិន នឹង​លុបចោល​ទាំងស្រុង​នូវ​ការដាក់កំហិត​នៅក្រៅ​បញ្ជី​ឈ្មោះ​ដាក់​កំហិត​ចំពោះ​អ្នកវិនិយោគ​បរទេស ។ ក្រោយពី​ចូលធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ចិន​យើង​ត្រូវ​រក្សា​ភាពស្មើគ្នា រវាង​សហគ្រាស​ផ្សេងៗ​ដែល​ចុះបញ្ជី​ក្នុងប្រទេស​ចិន ហើយ​បង្កើត និង​កែសម្រួល ប្រព័ន្ធ​ប្តឹងតវ៉ា​របស់​សហគ្រាស​ប​រទេស ។​

​ទី​៥-​ខិតខំ​ជំរុញ​ការចរចា​ផ្នែក​ពាណិជ្ជកម្ម ។ ប្រទេស​ចិន​នឹង​ជំរុញ​ឱ្យ​ចុះ​កិច្ចព្រមព្រៀង RCEP ក្នុងពេល​ឆាប់ៗ ព​ន្លឿ​ន​ការចរចា​អំពី​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​ចិន​-​អឺរ៉ុប និង​ព​ន្លឿ​ន​ដំណើរ​នៃ​ការចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​ជប៉ុន​-​កូរ៉េខាងត្បូង ៕ (​ស៊ីន​ហួ​ចិន​)

ទីតាំងផ្សាយពាណិជ្ជកម្ម